អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងរោងចក្រ ចំនួន៥ ពាក់ពន្ធ័ការចាត់វិធានការ ទប់ស្កាត់ការរីករាដាលជម្ងឺកូវិដ១៩

0
255

(ខេត្តកណ្តាល)​​ ​តាមសំណេរ បញ្ជាក់នៅផេកហ្វេសប៊ុក ផ្លូវការ នៅព្រឹកថ្ងៃទី២៥ ឯកឧត្ដម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នៃ ចារី និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធ បាន បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលភាគច្រើន ជាករណីការធ្វើដំណើរ តាមរថយន្តដឹកកម្មករទៅមក និងធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ។

តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះមាន៖
១-រោងចក្រ សាន់ ប៊េស ២-រោងចក្រ ហ្គ្រេន អូរៀនថល ៣-រោងចក្រ VANCO ៤-រោងចក្រ CAMAPI ៥-រោងចក្រ ANDER Sen។
គួរបញ្ជាក់ថា៖ ក្នុងស្រុកអង្គស្នួលមាន ១១៦រោងចក្រ ដោយមានបងប្អូន កម្មករ កម្មការិនី និយោជិតបម្រើការងារ ប្រមាណជាង ៦ម៉ឺននាក់។

ជាលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង ៥ គឺ យើងបានព្រមព្រៀងឯកភាពគ្នា ដោយត្រូវយកសំណាក បងប្អូនកម្មករ និយោជិត ទាំងអស់ធ្វើតេស្ត ដោយប្រើឧបករណ៍ Rapid Test ជាបន្ទាន់ ទៅលើ ផ្នែកសំខាន់ៗ ដែលប្រឈមហានិភ័យខ្ពស់ ចំនួន ២០% នៃចំនួនកម្មករនិយោជិតសរុប ក្នុងនោះ មាន៖ ផ្នែកសន្តិសុខ អ្នកគ្រប់គ្រង អ្នកបើកបរថយន្ត ក្រុមកម្មករកម្មការិនី ជិះឡានរួមគ្នាច្រើន។

ចំពោះមុខក្នុងករណី រកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រ គឺត្រូវដាក់ព្យាបាលពួកគាត់ នៅក្នុងរោងចក្រផ្ទាល់តែម្តង ចំណែកឯ អ្នកប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងដែរ។ដោយឡែកសម្រាប់អ្នកស្នាក់នៅផ្ទះជួល ប៉ុន្តែចំពោះអ្នកមានអាសយដ្ឋាននៅខេត្ត ស្រុក ឃុំណានឹងត្រូវបញ្ជូនឱ្យធ្វើចត្តាឡីស័កនៅខេត្ត ស្រុក ឃុំ មូលដ្ឋាននោះ ជាអ្នកគ្រប់គ្រងបន្ត។
ជាងនេះទៅទៀត ក្នុងករណីបើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹង សំរេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here