ភ្លៀងមួយមេធំ បណ្តាលឲ្យមានរ ន្ទះបា ញ់មនុស្ស២នាក់បានស្លា ប់នៅវាលស្រែ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

0
502

ត្បូងឃ្មុំ៖ នៅម៉ោង ជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះធម្មជាតិ”រន្ទះបា ញ់”មួយបានកើតឡើងបណ្តាលឱ្យមនុស្សចំនួន ២នាក់ បានស្លា ប់ភ្លាម នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានច្បាស់ការពីមន្រ្តីនគរបាលឃុំគគី បានឱ្យដឹងថា បុរសចំនួន ២នាក់ដែលបានស្លា ប់ មានឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ ៣១ឆ្នាំ និងឈ្មោះ វេង ស៊ាងហេង អាយុ ២០ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ជាងនេះទៀតក៏មាន ការរៀបរាប់របស់ លោក ទន់ រស់ អាយុ ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះឈ្មោះ ឯល ធារ៉ា បានឳ្យដឹងថា មុនពេលកើតហេតុគាត់ និងជនរងគ្រោះទាំង២នាក់កំពុងភ្ជួរស្រែ ពេលនោះមេឃចាប់ភ្លៀង គាត់ក៏កាប់ដីទប់ភ្លឺស្រែ នៅចម្ងាយប្រហែល ៣០ម៉ែត្រ ពីកន្លែងកើតហេតុ ។ ពេលនោះដោយមេឃភ្លៀងខ្លាំងជនរងគ្រោះទាំង២ ក៏ពន្លត់ម៉ាស៊ីនភ្ជួរ ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបា ញ់ពួកគេទាំង២នាក់ស្លា ប់ភ្លាមៗតែម្តង ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here