វ៉ា មិថុនា ធ្លាក់ពីការប្រកួតជម្រុះអូឡាំពិក ក្រោយចាញ់កីឡាករឆាយនីសតៃប៉ិ Liu Wei-ting ដោយលទ្ធផលពិន្ទុ ៣៨-៤

0
96

វ៉ា មិថុនា កីឡាករតេក្វាន់ដូWTរបស់ប្រទេសកម្ពុជា ដែលបញ្ជូនទៅចូលរួមប្រកួតជម្រុះនៃវគ្គជម្រុះការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី
“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅ
ប្រទេសហ្សក់ដានីនោះ បានជ្រុះធ្លាក់ហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករឆាយនីសតៃប៉ិLiu wei -ting កាលពីរសៀលថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១នេះ។
ក្នុងការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី នៅប្រទេសហ៊្សកដានីនារសៀលថ្ងៃនេះ កីឡាករតេក្វាន់ដូWTកម្ពុជា វ៉ា មិថុនា បានប៉ះជាមួយកីឡាករជនជាតិចិនតៃប៉ិ Liu Wei-ting ក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។តែជាលទ្ធផល វ៉ា មិថុនា ចាញ់Liu Wei-ting ដោយលទ្ធផលពិន្ទុ៣៨-៤។
យ៉ាងណា កម្ពុជាយើងនៅអ៊ុតមើលកីឡាការិនី Casandre Tubbsកូនខ្មែរកាត់អាមេរិក ក្នុងប្រភេទទម្ងន់៥៧គីក្រាម ដែលនឹងត្រូវប្រកួតនាថ្ងៃស្អែក ។


សូមបញ្ជាក់ថា បើតាមលោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ប្រាប់ឲ្យដឹងនោះថា កីឡាករជនជាតិតៃប៉ិ Liu Wei-ting ជាកីឡាករជើងខ្លាំងដែលឈរលំដាប់លេខ៣១ ពិភពលោក ហើយប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម មានកីឡាករ១០នាក់ ក្នុងចំណោមកីឡាករ១០ គណៈកម្មការជ្រើស រើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់។
ដោយឡែកកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs នឹងធ្វើការប្រកួតជាផ្លូវនៅថ្ងៃស្អែក ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាមរបស់កីឡារិនីរូបនេះមានកីឡាការិនីចូលរួមចំនួន១៧នាក់ ក៏គណៈកម្មការជ្រើសរើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ដែរ។ សព្វថ្ងៃកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs ឈរលំដាប់លេខ៥២ ពិភពលោក។
កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here