ភ្នំពេញ៖លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមានប្រសាសន៍ថា កីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា នឹងបើកយុទ្ធនាការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់រសៀលថ្ងៃនេះម៉ោងនៅប្រទេសកម្ពុជានាប្រទេសហ្សក់ដានីដោយប៉ះកីឡាករជនជាតិតៃប៉ិ Liu Wei-ting ក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។
លោកបានបន្តថា កីឡាករជនជាតិតៃប៉ិ Liu Wei-ting ជាកីឡាករជើងខ្លាំងដែលឈរលំដាប់លេខ៣១ ពិភពលោក ហើយប្រភេទទម្ងន់ក្រោម៨០គីឡូក្រាមមានកីឡាករ១០នាក់ ក្នុងចំណោមកីឡាករ១០ គណៈកម្មការជ្រើសរើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់។
ដោយឡែកកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs នឹងធ្វើការប្រកួតជាផ្លូវនៅថ្ងៃស្អែក ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាមរបស់កីឡារិនីរូបនេះមានកីឡាការិនីចូលរួមចំនួន១៧នាក់ ក៏គណៈកម្មការជ្រើសរើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ដែរ។ សព្វថ្ងៃកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs ឈរលំដាប់លេខ៥២ ពិភពលោក។
លោកបានបន្ថែមថា កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕