បង់ក្លាដែសបិទខ្ទប់ជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបន្ទាប់ពីការផ្ទុះឡើងកូវីដ -១៩

0
94

ក្រុមមន្រ្តីបាននិយាយថាអាជ្ញាធរបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ទី ២០ ខែឧសភាបានដាក់បំរាមបិទខ្ទប់ជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥ នៅភាគអាគ្នេយ៍ប្រទេសបន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងកូវីដ -១៩ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ស្នងការរងទទួលបន្ទុកជនភៀសខ្លួនបង់ក្លាដែសលោក Shamsud Douza បានប្រាប់ AFP ថាការរឹតត្បិតទាំងនេះបានរារាំងការប្រមូលផ្តុំនិងចលនារវាងជំរុំដែលជាកន្លែងមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០ ម៉ឺននាក់។ លោកបាននិយាយថា“ យើងបានដាក់ការរឹតត្បិតចាប់ពីថ្ងៃនេះបន្ទាប់ពីមានការរីករាលដាលភ្លាមៗ ករណីឆ្លងនៅក្នុងជំរុំទាំងប្រាំ” ។ អាជ្ញាធរបង់ក្លាដែសបានបង្កើតជំរំភៀសខ្លួនចំនួន ៣៤ នៅក្នុងស្រុក Cox’s Bazar ភាគអាគ្នេយ៍របស់ប្រទេសនេះសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០០.០០០ នាក់ដែលបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនិងអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំនួននេះបានរាប់បញ្ចូលទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីការវាយលុករបស់យោធាមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំ ២០១៧ ។ អ្នកសម្របសម្រួលសុខភាពក្នុងតំបន់លោក Toha Bhuiyan បាននិយាយថាកាលពីថ្ងៃពុធ ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៤៥ នាក់បានធ្វើតេស្តិ៍មេរោគវិជ្ជមានក្នុងចំណោម ២៤៧ នាក់ដែលត្រូវបានធ្វើតេស្ត៍។ ចំនួនដូចគ្នានេះត្រូវបានគេធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់ AFP ថា“ ជំរំទាំង ៥ ត្រូវបានបិទទាំងស្រុង” ។ ប្រទេសបង់ក្លាដែសបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងខែកុម្ភៈហើយប្រជាជនប្រមាណ ៦ លាននាក់បានទទួលថ្នាំមួយឬពីរដូសប៉ុន្តែយុទ្ធនាការនោះមិនបានទៅដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទេ៕(AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here