កម្លាំងនគរបាល៩១១ប៉ុស្តិ៍ សិលាខ្មែរ ឃាត់ខ្លួនជនជាតិថៃ៤នាក់ និង ជនជាតិខ្មែរ១នាក់ឆ្លងដែនខុសច្បាប់

0
363

នៅថ្ងៃសុក្រថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង0៥:០០នាទីព្រឹក កម្លាំងប៉ុស្តិ៍ចំនួន ០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្ដិ៍ បានធ្វើការឃាត់ខ្លួនអ្នកម៉ូតូឌុប០១នាក់ ដែលបានដឹក ជនជាតិថៃចំនួន០២នាក់ និងវត្ថុតាងម៉ូតូ០១គ្រឿង នៅចំណុចគោលដៅត្រួតពិនិត្យឆែកឆេទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ លើកំណាត់ផ្លូវជាតិលេខ៥៨(មុខប៉ុស្តិ៍) រួចបន្តសហការជាមួយកម្លាំងប្រជាការពារ និងអាជ្ញាធរភូមិសិលាខ្មែរ ឃាត់បានជនជាតិថៃចំនួន០២នាក់ ស្រី០១នាក់ បន្ថែមទៀត ដែលម៉ូតូឌុប បើកបរគេចពីកម្លាំង សមត្ថកិច្ច យកទៅទំលាក់ចោលក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ចូលមក ទឹកដីកម្ពុជា ។

ក្រោយពីឃាត់បានភ្លាម និងដោយទទួលបានបទបញ្ជា របស់ លោក មេបញ្ជាការ កម្លាំងប៉ុស្តិ៍សិលាខ្មែរ បានយក អ្នកបើកបរម៉ូតូឌុបជនជាតិខ្មែរ និងជនជាតិថៃចំនួន០៤នាក់ សរុបចំនួន០៥ នាក់ ស្រី០១នាក់ និងវត្ថុតាង ម៉ូតូ០១គ្រឿង ប្រគល់ជូនបន្តទៅទីបញ្ជាការវរ: ដើម្បីស្រាវជ្រាវសួរនាំតាមនិតិវិធីបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here