នេះហើយមុខមាត់ពិត អ្នកទាត់ថាសព្រីងក្មេងស្រី ក្រក្រីកំពប់ខ្ទេច គឺជានាយករងរដ្ឋបាល ក្រុងច្បារមន !

0
263

កំពង់ស្ពឺ៖ នៅទីបំផុត អ្នកដែលទាត់ថាសពី្រងរបស់ក្មេងស្រីក្រក្រី បណ្តាលឲ្យកំពប់ប្រលាក់ដីខ្ទេចខ្ទីនោះ គឺជាលោក ឡាត់ ប៊ុនធីម នាយករងរដ្ឋបាលក្រុងច្បារមន ដែលសកម្មភាពនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ ហើយទង្វើអសីលធម៌បែបនេះរបស់ ឡាត់ ប៊ុនធីម នេះ លោក អភិបាលខេត្តកំពង់ស្ពឺនឹងមិនអត់ឱនឡើយ ។

លោកអភិបាលខេត្តបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១) កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយ ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

LEAVE A REPLY

Please enter your comment!
Please enter your name here