ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច«បញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្ដីសម្រេចនេះ មានន័យថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការចេញចូលពីខេត្តមួយទៅ ខេត្តមួយ ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងផ្នែកខ្លះ តាមបណ្ដាខេត្តមួយចំនួន គឺនៅអនុវត្តដដែល រហូតមានការសម្រេចថ្មីបន្ថែមទៀត៕