ប្រមុខអូឡាំពិកអន្តរជាតិអូឡាំពិកតូក្យូនឹងមានសុវត្ថិភាព

0
466

ភ្នំពេញ៖ ប្រមុខគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលគេហៅថា International Olympic Committee(IOC)លោកThomasBachបានបង្ហាញនូវជំនឿចិត្តថាការប្រកួតកីឡាអូឡាំ
ពិកនៅទីក្រុងតូក្យូនឹងប្រព្រឹត្តិទៅដោយសុវត្ថិភាព ។
បើតាមលោក Bach និយាយនោះថាចំនួន ៨០% នៃអ្នកដែលត្រូវស្នាក់នៅភូមិកីឡា គឺនឹងបានទទួលការចាក់វ៉ាក់សាំងមុនការប្រកួតចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ខាង
មុខ។ជាមួយគ្នានេះលោកក៏បានបដិសេធចំពោះសំណើរសុំឱ្យមានការលុបចោព្រឹត្តិការណ៍ពដែលបានពន្យារពេលអស់១ឆ្នាំទៅហើយនោះ។

មតិនេះគឺជាការលើកទឹកចិត្តបន្ថែមទៀតដល់រាជរដ្ឋាភិបាលជប៉ុនដែលកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញតទល់នឹងការបរិហារពីសំណាក់ប្រជាជនចំពោះដំណើរការយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំង។
សូមបញ្ជាក់ថាចំពោះមុខការវាយប្រហារដោយរលកទី៤នៃវីរុសកូវីដ១៩ទីក្រុងធំៗដូចជាតូក្យូនិងអូសាកាកំពុងស្ថិតនៅក្នុងការប្រកាសអាសន្នចំណែកក្រុមគ្រូពេទ្យមិនដល់៣០%ទេដែលបានចាក់វ៉ាក់សាំងប៉ុន្តែលោកThomasBachបានបញ្ជាក់ថាIOCអាចនឹងផ្តល់ក្រុមការងារវេជ្ជសាស្ត្របន្ថែមដល់ប្រទេសជប៉ុនដើម្បីបំពេញសេវាកម្មសុខាភិបាលក្នុងការប្រកួតអូឡាំពិកដែលជាផ្នែកមួយដើម្បីធានាសុវត្ថិភាពសាធារណៈរបស់ប្រទេសម្ចាស់ផ្ទះផងដែរនោះ។
បើតាមសារព័ត៌មានជប៉ុន Nikkei នោះថាមកទល់ពេលនេះមានប្រជាជនតែ ៣.៧% ប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបទាំងជាង១២៦លាននាក់ដែលបានចាក់វ៉ាក់សាំងយ៉ាងតិច ១ដូស ដែលនេះជាអត្រាទាបបំផុតបើធៀបនឹងបណ្តាប្រទេសអ្នកមានដទៃទៀត។
ការយឺតយ៉ាវនេះក៏ព្រោះតែប្រទេសនេះទទួលចាក់តែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer IncនិងBioNTechSEតែប៉ុណ្ណោះហើយគេរំពឹងថារាជរដ្ឋាភិបាលក្រុងតូក្យូនឹងអនុម័តបន្ថែមលើ
វ៉ាក់សាំងរបស់ក្រុមហ៊ុនModerna Inc’sដើម្បីបង្កើនការចាក់ជូនប្រជាជនជាទ្រង់ទ្រាយធំ
តែម្តង។
រាជរដ្ឋាភិបាលជប៉ុនបានប្ដេជ្ញាចិត្តថាត្រឹមចុងខែកក្កដាខាងមុខនឹងផ្តល់វ៉ាក់សាំងឱ្យបានច្រើនបំផុតដល់ប្រជាជននវ័យចំណាស់ ពីដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទាំង ៣៦លាននាក់ហើយរំពឹងថាដំណើរការចាក់វ៉ាក់សាំងនឹងអាចកើនដល់ ៥សែននាក់ក្នុង ១ថ្ងៃ ឬ ៣ដងលឿនជាងស្ថានភាពបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here