កិច្ចប្រជុំ របស់គណៈកម្មការដឹកនាំការងារកំណែទម្រង់ខេត្តត្បូងឃ្មុំ

0
215

ខេត្តត្បូងឃ្មុំ: ចាប់តាំងពីឆ្នាំ ២០១៨ មក ដៃគូអភិវឌ្ឍន៍នៃថវិកាកញ្ចប់រួម បានផ្លាស់ប្តូរការសម្រេចចិត្ត របស់ខ្លួន ក្នុងការបន្តគាំទ្រ ផអ៣ ទី៣ ដោយបានបញ្ចប់ ការគាំទ្រដល់កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដែលទទួលបានថវិកាវិភាជន៍ ពី គ.ជ.អ.ប តាមរយៈថ្នាក់ខេត្ត ជាថវិការបស់សហគមន៍អ៊ឺរ៉ុប ។ នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ គណៈកម្មការដឹកនាំការងារកំណែទម្រង់ខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅសាលប្រជុំ ក (សាលប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងលោក-លោកស្រី អភិបាលរងទាំង ៧ ក្រុង/ស្រុក ផងដែរ ។

ថ្លែង នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ បានមានប្រសាសន៍សំណេះសំណាល ដោយលើកឡើងថា ផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២១ សម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ (គ.ជ.អ.ប) ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព និងថវិកា តាមរយៈការបង្ហាញ ពីផែនការសកម្មភាព និងអភិវឌ្ឍផែនការសកម្មភាព ដោយពិភាក្សារួមគ្នាលើការដោះស្រាយបញ្ហាប្រឈមនានា ។
តមក បន្ទាប់ពី ការពិភាក្សា ពេញអង្គស្តីពីបញ្ហាប្រឈមនានា និងដំណោះស្រាយ ពាក់ព័ន្ធ នឹង ការអនុវត្តផែនការសកម្មភាព និងថវិកា ផអ ៣ រួចមក ឯកឧត្តម ពាង ណារិទ្ធ បានមានប្រសាសន័បន្តថា សកម្មភាពកំណែទម្រង់ស្នូលនេះ គឺដើម្បីអោយក្រុមប្រឹក្សា រៀបចំផែនការ ៥ ឆ្នាំ និង កម្មវិធីវិនិយោគ ជាមួយទិន្នន័យវិភាគស្ថានភាព ត្រូវធ្វើជារៀងរាល់ឆ្នាំ នេះជាការងារចរន្ត ដើម្បីរៀបចំប្រប័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីការកសាងផែនការ ។

ឯកឧត្តម បានបន្ថែមថា ការរៀបចំផែនការសកម្មភាព និងថវិកា នេះ គឺដើម្បីរដ្ឋបាលខេត្ត ស្នើសុំទៅលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីកំណត់សកម្មភាពអាទិភាពនានា នៃកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ជាសកម្មភាពរួម បញ្ចូលទៅក្នុងគម្រោង សកម្មភាព និងថវិកា ប្រចាំឆ្នាំ ២០២១ តាមរយៈការប្រឹក្សាយោបល់ ជាមួយមន្ទីរ/អង្កភាព ជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង/ស្រុក ខណ្ឌ ដើម្បីកំណត់សកម្មភាពជាអាទិភាព ។
ឯកឧត្តម ពាង ណារិទ្ធ ក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់មន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង/ស្រុក ខណ្ឌ ពន្លឿនការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២១ និងទិសដៅបន្ត ឆ្នាំ ២០២២ ក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ទទួលបានគណនេយ្យភាពសង្គម ការអភិវឌ្ឍ និងប្រសិទ្ធភាពខ្ពស់ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here