ចាំអីទៀតមិនរលាយ?…ប៉ូលីសថៃចាប់ថ្នាំញៀនរាប់តោនពីបណ្តាញជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់

0
215

តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងនៅថ្ងៃទី២១ឧសភានេះថា ក្នុងរយៈពល៦ខែកន្លងទៅនេះប៉ូលីសនៅក្នុងប្រទេសថៃបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដើយចាប់បានគ្រឿងញៀនប្រមាណរាប់តោន ក្នុងនេះរួមមានប្រភេទថ្នាំគ្រាប់១៩.៨៧៥គីឡូក្រាមរួមជាមួយថ្នាំអំហ្វេតាមីនផងដែរ។តាមប្រភពប៉ូលីសបានឲ្យដឹងថា ពួកឈ្មួញគ្រឿងញៀនបានឆ្លៀតឪកាសដែលសមត្ថកិច្ចកំពុងតែជាប់ដៃក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ក៏ឆ្លៀតប្រព្រឹត្តបទឧក្រឹដ្ឋនេះឡើង។ប៉ូលីសថៃបានចាប់បណ្តាញគ្រឿងញៀនចំនួន៩៧ក្នុងទូទាំងប្រទេស ហើយគ្រឿងញៀនដែលចាប់បាននេះមានតម្លៃប្រមាណ២ពាន់លានបាត។ប៉ូលីសចាប់បានឧក្រឹដ្ឋជនថ្នាំញៀនចំនួន១៩៣.០០០នាក់ដែល៨៦%ជាបុរស៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here