មនុស្សជាង១២០នាក់នៅក្រុងប៉ោយប៉ែត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ភាគច្រើនជាជនបរទេស!

0
44

ប៉ោយប៉ែត៖ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការរកឃើញនេះគឺប្រើប្រាស់ឧបករណ៍តេស្តរហ័ស។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានអះអាងថា គេត្រូវរង់ចាំការធ្វើតេស្តដោយក្រសួង សុខាភិបាលម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ។

ប្រភពពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ត្រីសុខាភិបាលបានយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។

LEAVE A REPLY

Please enter your comment!
Please enter your name here