លោកពូទីនគម្រាមដកធ្មេញអ្នកណាក៏ដោយដែលហ៊ានធ្វើទុក្ខទោសដល់រុស្សី

0
132

ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតកាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ លោកវ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្សីបានថ្លែងកត់សម្គាល់អំបីការប្រឹងប្រែងរបស់ពួកបរទេសមួយចំនួនដែលមានបំណងបំផ្លាញប្រទេសរុស្សីរបស់គាត់។លោកពូទីនបាននិយាយថា ពួកបរទេសខ្លះបានកើតក្តីសុបិនចង់បំផ្លាញរុស្សីដោយការរំលោភលើបូរណភាពដែនដីរបស់យើង។កុំភ្លេចថា ទីកក្រុងមូស្គូនឹងដកធ្មេញរបស់អ្នកឯងភ្លាមប្រសិនបើការព្យាយាមបែបនេះមិនត្រូវបានបញ្ឈប់ទេនោះ។ពួកគេបានព្យាយាមធ្វើអំពើបែបនេះអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។លោកពូទីនបានបញ្ជាក់យ៉ាងច្បាស់ថា៖គ្រប់ៗគ្នា ចង់ខាំត្របាក់យើង ឬក៏ចង់ត្របាក់ស៊ីអ្វីគ្រប់យ៉ាងដែលជារបស់យើង។ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើបែបនេះត្រូវតែដឹងខ្លួនឲ្យច្បាស់ថា យើងនឹងដកធ្មេញអ្នកឯងគ្រវាត់ចោលភ្លាមដោយ មិនអនុញ្ញាតឲ្យអ្នកឯងធ្វើបែបនោះចំពោះយើងបានជាដាច់ខាត។ការអភិវឌ្ឍផ្នែកយោធារបស់យើងកន្លងមក គឺដើម្បីដោះស្រាយបញ្ហានេះឯង។ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here