ដំណឹងល្អ…អ៊ីស្រាអែលយល់ព្រមបទឈប់បា ញ់ជាមួយប៉ាឡេស្ទីន

0
346

នៅមុននេះបន្តិចសារព័ត៌មានធំៗជុំវិញពិភពលោកបានផ្សាយថា លោកណេតាន់ នីញ៉ាហ៊ូនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល បានប្រកាសបទឈប់បា ញ់នៅក្នុងជំនួបពិសេសជាមួយគណៈរដ្ឋមន្ត្រីនិងមន្ត្រីទទួលបន្ទុកសន្តិសុខរបស់គាត់កាលពីយប់មិញ។តាមប្រភពបានឲ្យដឹងថា កិច្ចប្រជុំនេះបានយល់ព្រមជាឯកឆន្ទទទួលយកសំណើរមួយរបស់ប្រទេសអេហ្សីប បើទោះបីជាភាកីទាំងសងខាងនៅតែប្រកាន់គោលជំហររៀងៗខ្លួនក៏ដោយហើយគេក៏មិនទាន់បានដឹងថាតើពេលណាវានឹងចូលជាធរមាននៅឡើយដែរ។កាលពីថ្ងៃព្រហស្បត្តិអ៊ីស្រាអែលបានប្រកាសបទឈប់បា ញ់ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយហាម៉ាស់អស់រយៈពេល១១ថ្ងៃដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សាស្ទី្រពនិងការឆក់យកអាយុជីវិតមនុស្សតាំងសងខាងអស់ជាច្រើនរយនាក់រួចមក។សមាជិកម្នាក់នៃក្រុមសន្តិសុខអ៊ីស្រាអែលបាននិយាយថាបទឈប់បា ញ់នេះនឹងត្រូវអនុវត្តន៍ចាប់បីម៉ោង២រសៀលថ្ងៃសុក្រនេះគឺ៣ម៉ោងក្រោយពីបានចុះហត្ថលេខារួចហើយ៕ប្រែស​ម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here