បវរកញ្ញាចក្រវាឡនាងAndrea Mezaលេចធ្លាយរឿងអាស្រូវកាន់តែច្រើនឡើងហើយ

0
201

នៅថ្ងៃទី២០ឧសភានេះប្រពន្ធ័សារព័ត៌មានឡើពិភពលោកបានចុះផ្សាយកាន់តែច្រើនអ្វីដែលពួកគេបានហៅថាជារឿងអាស្រូវរបស់បវរកញ្ញាចក្រវាលនាងAndrea Meza។បវកញ្ញាមិកស៊ិចរូបនេះបានជាប់ជាបវរកញ្ញាកាលពីថ្ងៃអាទឹត្យកន្លងទៅនេះ។

ពួកអ្នកគាំទ្របានបង្ហោះរូបភាពជាច្រើនដែលនាងបានស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍រួចទៅហើយ។ប៉ុន្តែMezaបានពន្យល់វិញថានោះគឺជារូបភាពដែលនាងបានថតសម្រាប់ដំណើរទស្សនាចរជាធម្មតារបស់នាងតែប៉ុណ្ណោះ។មានការបង្ហាញរូបថតជាច្រើនសន្លឹកទៀតដែលនាងបានថតជាមួយបុរសម្នាក់យ៉ាងស្និទ្ធស្នាលដោយនាងស្លៀកពាក់អាពាហ៍ពិពាហ៍និងស្បៃមានជរជាយសម្រាប់កូនក្រមុំប្រើប្រាស់ទៀតផង។រូបភាពនោះទំនងជាកើតឡើងនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩។បើយ៉ាងដូច្នោះមែនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទបញ្ជានិងច្បាប់របស់បវរកញ្ញាចក្រវាលដែលហាមឃាត់ដាច់ខាតគឺបវរកញ្ញាចក្រវាលគឺអ្នកដែលមិនទាន់រៀបការដាច់ខាត។អ្នកតាមដានរឿងនេះបាននិយាយថា Mezaបានលាក់បាំងរឿងនេះ ប៉ុន្តែនាងបានឆ្លើយតបវិញថា៖ វាមិនអាចមានអ្វីដែលត្រូវបានកើតឡើងឲ្យហួសពីការពិតនោះទេ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here