ឥណ្ឌាដាក់ពង្រាយប៉ូលីសហាមលែងអោយប្រជាជននាំគ្នាទៅងូតទឹកនៅក្នុងទន្លេគង្គា

0
569

អភិបាលរដ្ឋអ៊ូតាប្រាដេសនៃប្រទេសឥណ្ឌាបានចាប់ផ្តើមពង្រាយប៉ូលីស អោយទៅយាមគង្គា ដើម្បីបញ្បប់ប្រជាជនឥណ្ឌាលែងអោយទៅងូតទឹកលាងបាបនៅទីនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវ។ការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាកន្លងទៅនេះ ដើមហេតុគឺដោយសារប្រជាជនបាននាំគ្នារាប់លាននាក់ទៅងូតទឹកទន្លេគង្គាដើម្បីលាងបាបជាជំនឿសាសនាដោយមិនបានអនុវត្តន៍គំលាតសុវត្ថិភាព។

ពេលនេះមានមនុស្សប្រមាណពី៣០០០ទៅ៤០០០នាក់បានស្លាប់និងពី២០ម៉ឺនទៅ៣០ម៉ឺននាក់បានឆ្លងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ។សាកសពច្រើនពេកបូជាមិនទាន់ក៏ត្រូវបានគេបោះចូលទៅក្នងទន្លេគង្គានេះថែមទៀតដែលនេះគឺជាជំនឿនៃសាសនាហិណ្ឌូផងនោះក៏ធ្វើឲ្យទឹកកាន់តែកខ្វក់ហើយជំងឺកូវីដ១៩ក៏កាន់តែមានលទ្ធភាពក្នុងការឆ្លងកាន់តែងាយស្រួល។ប៉ុន្តែថ្មីៗនេះក៏មានការផ្សព្វផ្សាយអំពីរូបភាពនៃព្រះម៉ែសាសនាហិណ្ឌូត្រូវបានអ្នកមានជំនឿបោះចោលទៅដី ដោយសារតែពួកគេអស់ជំនឿថាអាចជួយសង្គ្រោះពួកគេពីជំងឺកូវីដបានឡើយ៕ប្រែសម្រួល៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here