ពីខេត្តមួយទៅខេត្តមួយ បើកឲ្យធ្វើដំណើរឡើងវិញហើយ លើកលែងតែ…

0
93

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត ឡើងវិញហើយ។ លោកនិយាយបែបនេះប្រាប់អ្នកសារព័ត៌មាន នៅក្នុងបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៥ ខែមេសា ២០២១។

យ៉ាងណាមិញ ឯកឧត្តម គឹម សន្ដិភាព បានបន្ដថា ចំពោះការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិ សណ្តាប់ ធ្នាប់ សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here