អភិបាលរាជធានីភ្នំពេញ÷ ផ្សាររដ្ឋទាំងអស់នឹងបើកដំណើរ ការឡើងវិញឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ

0
153

អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរ ការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ គណៈកម្មការផ្សាររដ្ឋទាំង អស់ និងអាជីវកម្ម ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។ អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន ផ្សារចាត់ តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here