ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងកាលពីថ្ងៃ ពុធម្សិលមិញថា ប្រទេសនេះមានអ្នកស្លា ប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកើនដល់៤.៥២៩នាក់ ដែលជាចំនួនអ្នកស្លា ប់លើស៤.៥០០នាក់ក្នុងមួយថ្ងៃដំបូងរបស់ឥណ្ឌា ហើយក៏ជាចំនួនអ្នកស្លា ប់ក្នុងមួយថ្ងៃច្រើនជាងគេក្នុង ពិភពលោកមិនធ្លាប់មាន។ គិតមកដល់ព្រឺកថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាមានអ្នកស្លា ប់ដោយសារជំងឺកូវីដ១៩សរុបទាំងអស់ចំនួនជាង២៨៧.០០០នាក់ និងមានអ្នកឆ្លងដោយសារជំងឺនេះសរុបជាង២៥,៧លាននាក់ ដែលស្ថិតក្នុងលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនូវចំនួនអ្នកឆ្លងថ្មីយ៉ាងគំហុកនៅឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតទី២នៅក្នុងពិភពលោកនោះ បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ ដោយមន្ទីរពេទ្យនានា ពោរពេញដោយអ្នកជំងឺដែលហួសពីសមត្ថភាពអាចទទួលបាន ស្របពេលដែលមានការខ្វះខាតជាខ្លាំងនូវម៉ាស៊ីនអុកស៊ីហ្សែនសម្រាប់ជួយដល់អ្នកជំងឺ។ ទន្ទឹមនឹងនោះដែរ ទីតាំងបណ្តោះអាសន្នជាច្រើនកន្លែងសម្រាប់ដុតសាកសពអ្នកជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើង និងមានភាពរវល់គ្មានទំនេរដៃក្នុងការដុតសា កស ពអ្នកស្លា ប់ទាំងនោះ៕