ទុរេន២ពាន់ដើម របស់លោក សុខ ឡេង បានផល១០០តោន និងមានទីផ្សារល្អក្នុងឆ្នាំនេះ

0
188

ត្បូងឃ្មុំ៖ លោក សុខ ឡេង បានដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រយៈពេលជាង២០ឆ្នាំមកហើយ។ ក្នុងឆ្នាំនេះ ទុរេន ចំនួន២០០ដើមលើផ្ទៃដី២០ហិកតា របស់លោក សុខឡេង បានផលពី៧០ទៅ១០០តោន ដោយភាគច្រើនជាទុរេនម៉ានថង។

កសិករវ័យ៦០ឆ្នាំរូបនេះ បានដាំទុរេន ចំនួន៣ប្រភេទ គឺ ម៉ានថង, វី6 និងមូសាំងឃីង។ ស្ថិតនៅចម្ការទុរេន ក្នុងភូមិក្រសាំង ឃុំអូជ្រៅ លោក សុខឡេង បានរៀបរាប់ថា ទុរេនចំនួន៣ប្រភេទនេះ គឺទុរេនម៉ាន់ថង មានផលច្រើនជាងគេ។ « ពូជម៉ានថង ខ្ញុំដាំយូរហើយ ។ ពូជសាំងឃីង ខ្ញុំទើបដាំបាន៣ឆ្នាំ មិនទាន់បានផលទេ។ ប៉ុន្តែជាទូទៅ ម៉ានថងល្អជាងគេ ពូជវី៦ និងមូសាំឃីង ផ្លែតូចៗទេ។ ការលក់ហ្នឹងខ្ញុំបោះឱ្យគេលក់ខ្លះ ឱ្យកូនលក់ខ្លះ»។

ក្នុងឆ្នាំនេះទុរេនរបស់លោក សុខឡេង កើនផលច្រើនជាងឆ្នាំមុន រហូតដល់ជិតពាក់កណ្ដាល ព្រោះមានទុរេនជាង១០០ដើមទៀត អាចប្រមូលផលបាន។

ទោះបីជា ឆ្នាំនេះទន្និផលទុរេន កើនស្របពេលមានការរាលដាលនៃជំងឺកូវីដ-១៩ក្ដី ប៉ុន្តែម្ចាស់ចម្ការរូបនេះ អះអាងថា ទុរេនរបស់លោក នៅតែមានទីផ្សារល្អ។ ឆ្នាំនេះ លោក លក់ទុរេនបានតម្លៃដូចឆ្នាំមុនដែរ គឺតម្លៃបោះដុំ ១៥០០០ពាន់រៀលក្នុងមួយគីឡូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here