កត្តាចំនួន៣ដែលបាល់ទាត់មានអ្នកទស្សនាច្រើន

0
452

ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះសន្ទុះអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរ បានកើនឡើងយ៉ាងខ្លាំង ។
អ្នកគាំទ្ររាប់ម៉ឺននាក់ បានសម្រុកទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកទោះបីសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសឲ្យដឹងថា សំបុត្រជាង៥ម៉ឺន ត្រូវបានលក់អស់ទៅហើយនោះ ។ នេះ មិនមែនជារឿងចៃដន្យទេ។
នេះមិនមែនជារឿងចៃដន្យនោះទេតែមានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ខ្មែរកើនឡើង។ ទី១ គឺការផ្សព្វផ្សាយទូលំទូលាយរបស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម។ ទី២ គឺបច្ចេកទេសលេងបាល់របស់ក្រុមជម្រើសជាតិដែលរីកចម្រើនជាងមុន។ និងទី៣ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់។
អ្វីៗវាតែងតែមានគុណសម្បត្តិ និង គុណវិបត្តិនៅជាមួយគ្នា ។ជារឿយៗសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលរងនូវការរិះគន់យ៉ាងខ្លាំង នៅពេលដែលអ្នកគាំទ្របានទិញសំបុត្រចូលទស្សនាការប្រកួត ប៉ុន្តែបែរជាមិនអាចចូលទៅទស្សនាបានទៅវិញ ព្រោះណែនគ្មានកន្លែងអង្គុយ។ អ្នកខ្លះទៀតដែលទិញសំបុត្រមិនបាន ក៏សម្រេចចិត្តផ្លោះរបងចូលទស្សនា ។


គេនៅចាំបានថាសម្រាប់បាល់ទាត់នៅកម្ពុជាដំបូងទោះមានការប្រកួតដោយមានទាំង
ការចាប់ឆ្នោតផ្សងរង្វាន់ដើម្បីអូសទាញទឹកចិត្តឲ្យគេចូលទស្សនាដោយមិនចាំបាច់ទិញសំបុត្រក៏ដោយក៏គ្មានអ្នកទស្សនាដែរ ។តែប៉ុន្មានឆ្នាំចុងក្រោយនេះសំបុត្រត្រូវលក់អស់មុនការប្រកួត
ចំពោះអ្នកដែលទិញសំបុត្រមិនបានមានការអាក់អន់ចិត្ត ។
រៀងរាល់ការប្រកួតបាល់ទាត់ជាលក្ខណៈអន្ដរជាតិ ពហុកីឡដ្ឋានជាតិអូឡាំពិកក្លាយទៅជាសមុទ្រមនុស្ស ខណៈសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសថា សំបុត្រចំនួន៥ម៉ឺនសន្លឹក ត្រូវបានលក់អស់នៅក្នុងមួយប្រកួត។ នេះគឺជាភស្តុតាងបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីសន្ទុះអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរ ដែលបានកើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ សន្ទុះកើនឡើងនៃអ្នកគាំទ្រដូច្នេះ គឺជារឿងល្អ។ ប៉ុន្តែវាក៏នាំមកនូវបញ្ហានិងក្ដីបារម្ភមួយចំនួន ដែលទាមទារឲ្យចាត់វិធានការដោះស្រាយផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here