ប្រធានាធិបតី​ហ្វីលីពីន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​​សមុទ្រ​ចិន​ខាងត្បូង

0
243
Philippine President Rodrigo Duterte gestures as he addresses land reform beneficiaries on the 31st year of the implementation of the Comprehensive Agrarian Reform Program (CARP) Tuesday, Aug. 27, 2019 in suburban Quezon city northeast of Manila, Philippines. Duterte, who is embarking on his Fourth visit to China on Wednesday, has been facing criticisms for his alleged closeness with China as well as the thousands of killings in his so-called war on drugs. (AP Photo/Bullit Marquez)

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​រារាំង​គណៈ​រដ្ឋមន្រ្តី​របស់​លោកមិន​ឲ្យនិយាយ​ជាសាធារណៈ​អំពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ទេ​ ​ប៉ុន្តែ​បាន​និយាយ​ថា បទ​បញ្ជា​នេះ​មិនមែន​មាន​ន័យ​ថា ប្រទេសហ្វីលីពីន​កំពុង​វង្វេង​ស្មារតី​មិន​ការពារ​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​ខ្លួននោះ​ទេ ។ ការ​សម្រេច​របស់​លោក​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​រិះគន់ពី​ប្រទេស​ចិន​ជា​ច្រើន​សប្តាហ៍ ​ដោយ​រដ្ឋមន្ត្រី​របស់​លោកបានលើកឡើងអំពី​នាវា​នេសាទ​ចិន​រាប់​រយ​គ្រឿង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន ​ដែល​កំពុង​បង្ក​ភាព​តានតឹង​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក Duterte ។ លោក Duterte បាន​និយាយ​តាម​ទូរទស្សន៍​អំពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន​ថា​ «នេះ​ជា​បទ​បញ្ជា​របស់​ខ្ញុំ។ គណៈ​រដ្ឋមន្រ្តី​និង​អ្នក​ទាំងអស់ ​ដែល​និយាយ​ក្នុង​នាម​រដ្ឋាភិបាល​ត្រូវ​ចៀសវាង​ការ​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ខាង​លិចរបស់​ហ្វីលីពីន​ជាមួយ​នរណា​ម្នាក់​» ។ ប៉ុន្តែ​ក្រោយ​មក​លោក Duterte បាន​បញ្ជាក់​ច្បាស់​ថា​ បទ​បញ្ជា​របស់​លោក​មិន​គួរ​ត្រូវ​បាន​ បកស្រាយ​ថា​ ជា​ភាព​ទន់ខ្សោយ​ទេ​ ហើយ​កាល​ពីថ្ងៃ​អង្គារ​លោក​បាន​និយាយ​ថា​ ការ​ល្បាត​តាម​សមុទ្រ​ត្រូវតែ​បន្ត ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំង​អស់ និង​បាន​ដំឡើង​បរិក្ខារ​យោធា​ដែល​បំពាក់​ ដោយ​មីស៊ីល​នៅតំបន់​ថ្ម​ប៉ប្រះ​ទឹក ដែល​មាន​វិវាទ​រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន​ដោយ​មាន​វត្តមាន​កងទ័ព​ឆ្មាំ​សមុទ្រ​និង​នាវា​នេសាទ​ជាប្រចាំ ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here