ការប្រកួតបវរកញ្ញាពិភពលោក Miss Universeបានចាប់ផ្តើមដំបូងនៅឆ្នាំ1952និងមានផ្សាយបន្តផ្ទាល់ជូនទស្សនិកជនបានទស្សនាដំបូងនៅឆ្នាំ1955។
ម្សឹលមិញបន្ទាប់ពីគេប្រកាសលទ្ធផលបវរកញ្ញាឆ្នាំ២០២១មក វេបសាយ Yahooបានចងក្រងទន្និន័យMiss Universe Organization។ តើប្រទេសណាដណ្តើមបានម្កុដ«បវរកញ្ញាពិភពលោក» ច្រើនជាងគេ។ មានតែ៦ប្រទេសប៉ុណ្ណោះ៖
1.សហរដ្ឋអាមេរិច៖ដណ្តើម«បវរកញ្ញាពិភពលោក»បាន8នាក់។ឆ្នាំ1954, 1956, 1960, 1967, 1980,1995 1997 និង2012។
2.វេណេហ្សុយអេឡា៖ បាន៧នាក់។នៅឆ្នាំ1979, 1981, 1986, 1996, 2008, 2009, និង2013។
3.ព៏រតូរីកូ៖ បាន5នាក់។នៅឆ្នាំ1970, 1985, 1993, 2001, និង2006។
4.ហ្វីលីពីន៖ បាន៤នាក់។នៅឆ្នាំ1969, 1973, 2015,និង2018។
5.ប្រទេសស៊ុយអែតបាន៣នាក់។ឆ្នាំ1955, 1966, និង1984។
6.ប្រទេសមិចសិចកូ បាន៣នាក់ដូចគ្នា។ឆ្នាំ1991, 2010, និង2020៕