សៀវភៅក្រសួងព័ត៌មានស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩ ត្រៀមបោះពុម្ភនៅខែក្រោយ

0
62

ពេញ ៖ ក្រសួងព័ត៌មានគ្រោងបោះពុម្ពសៀវភៅ ក្រសួងព័ត៌មាន ស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩ នៅខែក្រោយនេះ ដើម្បីទុកជា ឯកសារប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈកម្ម ការបោះពុម្ពសៀវភៅ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា សៀវភៅ ក្រសួងព័ត៌មាន ស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩នេះ នឹងធ្វើការបោះពុម្ពនៅខែក្រោយ ហើយសៀវភៅនេះគឺទុកជា ឯកសារប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមរបស់ក្រសួងព័ត៌មាន តាមរយ:ការ ផ្សាយព័ត៌មានពិត ហើយរួម គ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានក្រុមបំពុល តែងតែបំផុសព័ត៌មាន ប្រឌិតរឿងនានាជាច្រើន ចាប់ តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ចូលមកក្នុងប្រទេសកម្ពុជាពីដំបូង រហូតមកដល់ ពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ដថា សៀវភៅនេះដែរ ក៏បង្ហាញពីយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ ទោះបីក្រុមបំពុលសង្គមបាន បំផុសកុំឲ្យប្រជាជនទៅចាក់ ហើយក្រោយមកទៀត បានចោទរាជរដ្ឋាភិបាលថា មិនចាក់វ៉ាក់សាំងឲ្យប្រជាជន ដែលបញ្ហាទាំងអស់នេះ ត្រូវបានចងក្រងទុកក្នុងសៀវភៅនេះដែរ។

ទន្ទឹមនេះ សៀវភៅនេះក៏ បាននិយាយពីការចំណាយថវិការបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ ការផ្តល់ជាស្បៀងអាហារ និងថវិកា ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ រួមទាំងការចូលរួមជួយពីសប្បុរសជន និង មន្រ្តីរាជការ ផងដែរ ។

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌ មាន និងជាអ្នកនិពន្ធសៀវភៅបែបប្រវត្តិសាស្រ្តនានាជា ច្រើន ហើយក៏ជាអ្នកទទួលរៀបចំតាក់តែងសៀវភៅស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩ បានលើកឡើងថា សៀវភៅថ្មីនេះ គឺធ្វើឡើងក្នុងន័យ បង្ហាញពីសកម្មភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញពីសកម្មភាព ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជា មួយថ្នាក់ដឹកនាំ ក៏ដូចជាការរួមគ្នាពី អគ្គនាយកដ្ឋានទាំង ៥ មន្រ្តីរាជការ ក្រសួងព័ត៌ មាន ក្រុមការងារAppក្រសួង សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យព័ត៌មាន សមា គមនារីក្រសួងព័ត៌មាន ព្រម ទាំងបណ្តាមន្ទីរព័ត៌មាន រាជ ធានី ខេត្ត ។

« ការបោះពុម្ពសៀវភៅដែលមានចំណង ជើង «ក្រសួងព័ត៌មាននិងការប្រយុទ្ធនឹងជំងឺកូវីដ-១៩» បានន័យថានៅក្នុងកំណត់ត្រានេះគឺយើងបានជជែកគ្នាហើយ យើងផ្ដោតទៅលើសកម្មភាពរបស់ក្រសួងព័ត៌មាន ទាំងទីស្ដីការក្រសួងក៏ដូចជាអគ្គនាយកដ្ឋានទាំង៥ និងចំណុះអង្គភាពផ្សេងទៀតរួមទាំងមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ដែលនិយាយពាក់ព័ន្ធតែនឹងសកម្មភាពការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយនៅក្នុងនោះគឺយើងបានផ្ដោតទៅលើកិច្ចការច្រើន ណាស់របស់ក្រសួងព័ត៌មាន ដែលក្នុងនោះគឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងការងារផ្សព្វ ផ្សាយ ហើយនឹងការទប់ស្កាត់នូវដំណឹងក្លែងក្លាយដំណឹងបំពុលសង្គមដែលធ្វើឲ្យមាន ការយល់ច្រឡំជាដើមទាក់ទងនឹងជំងឺកូវីដ-១៩តាំងពីមានជំងឺនិងផ្ទុះដំបូង។

ឧទាហរណ៍គ្រាន់តែជំងឺនឹងផ្ទុះដំបូងមានអ្នកខ្លះដួលសន្លប់ធ្វើឲ្យប្រជាពលរដ្ឋយើងមាន ការយល់ច្រឡំទាក់ទងនឹងការចាក់វ៉ាក់សាំងថា តើការចាក់វ៉ាក់សាំងហ្នឹងអាចធ្វើឲ្យមនុស្សស្លាប់ នេះសុទ្ធតែជាព័ត៌មានបំពុល ដែលជាកិច្ច ការងារមួយដ៏សំខាន់របស់ក្រសួងព័ត៌មានជាពិសេសវិទ្យុ ជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា AKP និងនាយកដ្ឋានក៏ដូចជា app របស់ក្រសួងព័ត៌មានដែរ និងតួនាទីសំខាន់ដែលជាសេនាធិការរបស់រដ្ឋក្នុងការផ្សព្វផ្សាយព័ត៌មានជូនមហាជន ដើម្បីកុំឲ្យគាត់យល់ច្រឡំអំពីព័ត៌មានក្លែងបន្លំឬព័ត៌មានបំពុលសង្គម»។

សូមបញ្ជាក់ថា នៅក្នុងបរិបទនៃការផ្ទុះឡើងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ព័ត៌មានក្លែងក្លាយបានកើត ឡើងច្រើន ប៉ុន្តែទោះជាយ៉ាង នេះក្តីក្រសួងព័ត៌មានមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការប្រយុទ្ធប្រឆំាងដំណឹងក្លែងក្លាយទាំងនេះ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់ការភ្លាមៗត្រឡប់ទៅ វិញតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដើម្បីបន្សាបព័ត៌មានមិនពិតកុំឲ្យបង្កផលប៉ះពាល់ដល់សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here