កំណាព្យ ដែលបានតែងនិពន្ធ ដោយក្រុមអ្នកកាសែតកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨០ រហូត ដល់ឆ្នាំ១៩៨៣ត្រៀមបោះ ពុម្ពផ្សាយឡើងវិញ

0
399

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមពិភាក្សាគម្រោងរៀប ចំបោះពុម្ពសៀវភៅកំណាព្យ ដែលបានតែងនិពន្ធឡើងតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៣ ដោយ ក្រុមអ្នកកាសែតកម្ពុជា ដើម្បីទុកជាឯកសារសម្រាប់សាធារ ណជនទូទៅបានមើលឡើង វិញ ។

នៅក្នុងកិច្ចប្រជុំគណៈកម្ម ការបោះពុម្ពសៀវភៅ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កំណាព្យដែលត្រៀមបោះពុម្ពនេះ គឺបានតាក់តែងនិពន្ធតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៣ បានចុះផ្សាយនៅក្នុងកាសែតកម្ពុជា កាលពីសម័យកាលនោះ ហើយត្រូវបានឯកឧត្តម ខៀវ ណាវី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជា បានប្រមូលទុកចងក្រងមក ដល់បច្ចុប្បន្ន មានចំនួន ៩៨ កំណាព្យ មានលក្ខណ:ជាការអប់រំ ការបំផុសឱ្យប្រជា ជនចូលរួមបង្កបង្កើនផល និងការការពារប្រទេសក្នុងដំណាក់នោះ ។ កំណាព្យទាំងអស់នេះ ជាស្នាដៃរបស់អ្នកកាសែតកម្ពុជា កាលពីសម័យនោះ ដែលមកដល់ ពេលនេះ អ្នកខ្លះបានស្លាប់ និងបាត់ខ្លួនទៅហើយ សល់តែមួយចំនួនបានរស់មកដល់សម័យនេះ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ព័ត៌មានបន្ដថា ការដែលរៀប ចំចងក្រង បោះពុម្ពសៀវភៅនេះឡើង ទុកជាអនុស្សាវរីយ៍និង ការចងចាំរបស់បណ្តាយុទ្ធមិត្ត ក្នុងសមរភូមិ សតិ អារម្មណ៍ ហើយជាការរំលឹកពី តថភាពសង្គមតាំងពីសម័យនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here