បើតាមរបាយការណ៍ពត៌មានលោក Bill Gates បានត្រូវបង្ខំអោយចុះចេញពីក្រុមប្រឹក្សាភិបាល Microsoft ដោយសារគាត់បានទាក់ទងស្នេហានិងបុគ្គលិកស្រ្តីក្នុងក្រុមហ៊ុន និងបានបបួលបុគ្គលិកស្ត្រីទៅដេកនៅក្រៅជាមួយគាត់ពេលដែលគាត់កំពុងមានភរិយា។ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនក៏បានធ្វើការសើុបអង្កេតទំនាក់ទំនងស្នេហារវាងលោក Bill Gates និងវិស្វករនារីម្នាក់នាចុងឆ្នាំ២០១៩ក្រោយពេលនាងបានអះអាងនៅក្នុងលិខិតមួយថានាងមានស្នេហាជាមួយលោក Gates អស់ពេលរាប់ឆ្នាំ។
ចំណុចល្អមួយរបស់សុភាពបុរស Bill Gates គឺគាត់មិនចេះបង្ខំឬកៀបសង្កត់កូនចៅស្រីទ្បើយ។ បើគេព្រមក៏ព្រម បើមិនព្រមគាត់ប្រាប់គេថា”ទុកដូចជាគ្មានរឿងអ្វីកើតទ្បើងចុះ”។
រឿងដែលធ្វើអោយភរិយាគាត់លោកស្រី Melinda Gates ខឹងសំបារខ្លាំងមែនទែននិងបានរកមេធាវីផ្នែកលែងលះ គឺនៅពេលដែលលោក Bill Gates ទាក់ទងជាមួយលោក Jeffrey Epstein ដែលមានឈ្មោះល្បីថាជាអ្នករកស្រីក្មេងអោយមហាសេដ្ឋីនិងអ្នកធំហើយក្រោយមកត្រូវចាប់ខ្លួននិងបានសម្លាប់ខ្លួនឯងនៅក្នុងគុក។
គិតទៅរឿងមនុស្សប្រុសនៅក្នុងលោកមានតែប៉ុណ្ណឹង។
ចុះកាលនៅក្រក្រី ស្រីនោះនៅឯណាទៅហ្ន?