អាមេរិកកាលពីថ្ងៃច័ន្ទ ទី១៧ ឧសភា បានរារាំងជាលើកទីបីក្នុងមួយសប្តាហ៍នៃការអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ ជាអត្ថបទដែលព្រាងដោយប្រទេសចិន ទុយនេស៊ី និងន័រវែស ដែលបានបញ្ជូនកាលពីថ្ងៃអាទិត្យដើម្បីទទួលការយល់ព្រមពីសមាជិក ១៥ របស់ក្រុមប្រឹក្សានេះខណៈយន្តហោះអ៊ីស្រាអែលបានបន្តវាយដណ្តើមយកតំបន់ហ្គាហ្សាស្ទ្រីបហើយចំនួនអ្នកស្លាប់ដោយសារអំពើហឹង្សាកាលពីមួយសប្តាហ៍ចុងក្រោយ ចំនួនជាង ២០០នាក់ ។ អ្នកការទូតម្នាក់បានប្រាប់ AFP ថា អាមេរិកបានបង្ហាញថាពួកគេមិនអាចគាំទ្រការបញ្ចេញមតិ ដោយក្រុមប្រឹក្សាសន្តិសុខបានទេ ។ បេសកកម្មការទូតន័រវែសប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថាក្រុមប្រឹក្សាសន្តិសុខនឹងបើកកិច្ចប្រជុំបិទទ្វារបន្ទាន់ថ្មីមួយស្តីពីជម្លោះអ៊ីស្រាអែល – ប៉ាឡេស្ទីននៅថ្ងៃអង្គារនេះជាលើកទី ៤ ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា ។ គណៈប្រតិភូបាននិយាយថា ជនស៊ីវិលស្លូតត្រង់ត្រូវបានសម្លាប់ និងរងរបួសជាបន្ត ។ យើងនិយាយម្តងទៀតថាបញ្ឈប់ការបាញ់ប្រហារ។ ក្រុមប្រឹក្សាសន្តិសុខបានបើកការប្រជុំបន្ទាន់ចំនួន ៣លើក ស្តីពីអំពើហឹង្សាដែលកំពុងកើនឡើងនៅក្នុងសប្តាហ៍ចុងក្រោយ ដោយមិនបានឈានដល់ជំហររួមមួយ – ជាមួយសម្ព័ន្ធមិត្តសំខាន់អ៊ីស្រាអែល ដែលអាមេរិកត្រូវបានចោទប្រកាន់ពីបទរារាំង ។ អ្នកនាំពាក្យ UN លោក Stephsne Dujarrie បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ត្រូវតែបញ្ជាក់ឡើងវិញនូវភាពចាំបាច់ ដើម្បីសម្លេងឯកភាពខ្លាំងពីក្រុមប្រឹក្សាសន្តិសុខដែលយើងគិតថានឹងមានទម្ងន់” ។ អ្នកនាំពាក្យបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិនឹងធ្វើការជជែកដេញដោលដោយផ្ទាល់អំពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅម៉ោង ១៤០០ GMT នៅថ្ងៃព្រហស្បតិ៍ខាងមុខ ។ យោងតាមអ្នកការទូតបានឲ្យដឹងថា សម័យប្រជុំនេះនឹងប្រព្រឹត្តទៅថ្នាក់រដ្ឋមន្រ្តីហើយមន្រ្តីរដ្ឋាភិបាលជាច្រើនបានបង្ហាញរួចហើយថាពួកគេនឹងចូលរួម ៕ AFP