ក្លឹប Manchester United អាចនឹងពិនិត្យមើលឡើងវិញនូវលទ្ធភាពផ្ទេរកីឡាករ Jadon Sandcho របស់ក្លឹប Dortmund នៅរដូវក្តៅនេះ។
កាលពីឆ្នាំមុន United បានតាមប្រមាញ់ខ្សែបម្រើស្លាបរូបនេះ ប៉ុន្តែបានបញ្ចប់ទៅវិញទាំងខកចិត្ត ខណៈពួកគេខកខានមិនបានសម្រេចកិច្ចព្រមព្រៀង ហើយកីឡាករវ័យ២១ឆ្នាំរូបនេះបន្តនៅជាមួយក្រុមនៅក្របខណ្ឌ Bundesliga ។
នៅពេលនេះ មានសេចក្តីរាយការណ៍ថា ក្លឹប United អាចនឹងងាកទៅរកការចរចាឡើងវិញ។
ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាកររបស់ក្លឹប Dortmund ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹប United បន្ទាប់ពីបានបិទការចរចាជាមួយនឹងលោក Emeka Obasi ជាភ្នាក់ងាររបស់ Sancho កាលពីឆ្នាំមុន ហើយពួកគេប្រហែលជាបើកទ្វារសម្រាប់ការចរចាជាមួយខ្សែបម្រើរូបនេះឡើងវិញ។
លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Dortmund កាលពីសប្តាហ៍មុនបានសារភាពថា ក្លឹបរបស់លោកនឹងត្រៀមខ្លួនលក់កីឡាករ Sancho ក្នុងតម្លៃសមរម្យ។
លោកបាននិយាយថា “កីឡាករ Sancho នៅជាមួយយើងយូរជាងកីឡាករ Erling Haaland ។ យើងនឹងត្រូវនិយាយជាមួយ Jadon ផងដែរ។ ប្រសិនបើមានសំណើ យើងនឹងពិភាក្សាជាមួយកីឡាករ និងភ្នាក់ងារ”។
ក្លឹប United បាននាំយកកីឡាករ Amad Diallo និង Facundo Pellistri ក្នុងតម្លៃសរុប ៤៦លានផោន ហើយកីឡាករវ័យក្មេងទាំងពីរលេងនៅស្លាបស្តាំ ដូចជាកីឡាករ Sancho ដែរ៕