នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បង្ក្រាបរថយន្តសាំងយ៉ុងចំនួន ៤ គ្រឿង ដឹកធ្យូងទៅប្រទេសវៀតណាម

0
451

ខេត្តត្បូងឃ្មុំ: កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានបើកប្រតិបត្តិការបង្ក្រាបរថយន្តសាំងយ៉ុងកែឆ្នៃ គ្មានស្លាកលេខចំនួន ៤ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ(ធ្យូង) លោតឆ័ត្របំរ៉ុងទៅលក់នៅប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតនោះទេ ហើយបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ។ ការឃាត់ចាប់រថយន្តដឹកធ្យូងខាងលើនេះ សមត្តកិច្ចធ្វើឡើង នៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅចំណុចភូមិត្រពាំងផ្លុង ២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងឃាត់រួច បានប្រគល់វត្ថុតាងខាងលើទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីចាត់ការតាមនិតិវិធីនៅពេលក្រោយ ។
សូមបញ្ជាក់ថា ម្ចាស់រថយន្តសាំយ៉ុងទាំង៤គ្រឿងបានរត់គេចខ្លួនមុនកម្លាំងទៅដល់ ៕
សាម វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here