ទីក្រុងហុងកុងរឹតបន្តឹងការមកដល់របស់ភ្ញៀវមកពីប្រទេសមួយចំនួនរួមមានសិង្ហបុរីផងដែរ

0
109

ហុងកុងនឹងរឹតបន្តឹងការធ្វើដំណើរ និងតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់ប្រទេសមួយចំនួនរួមមានសិង្ហបុរី ម៉ាឡេស៊ីនិងជប៉ុនដែលចាប់ផ្តើមពីថ្ងៃសុក្រ ទី២១ ឧសភា ។ រដ្ឋាភិបាលហុងកុងបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសទាំងបីរួមជាមួយប្រទេសអាហ្សង់ទីន អ៊ីតាលី កេនយ៉ា និងហូឡង់ត្រូវបានចាត់ថ្នាក់ជាកន្លែងដែលមានហានិភ័យខ្ពស់ ។ ប្រជាជនមិនមែនហុងកុងដែលបានស្នាក់នៅក្នុងប្រទេសទាំងអស់នោះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទីក្រុងហុងកុងឡើយ ។ អ្នកទេសចរដែលស្ថិតនៅកន្លែងដែលមានហានិភ័យខ្ពស់នេះត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ មុនពេលចូលហុងកុងនឹងត្រូវបង្ហាញលទ្ធផលអវិជ្ជមានពីការធ្វើតេស្តិ៍រយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ ។ ពួកគេក៏ត្រូវបញ្ជាក់ពីការកក់បន្ទប់នៅក្នុងសណ្ឋាគារ ទីក្រុងហុងកុងហើយត្រូវមានការរៀបចំការធ្វើចត្តាឡីស័ក និងរង់ចាំនៅឯព្រលានយន្តហោះ ។ អ្នកដែលបានចាក់ថ្នាំបង្ការពេញលេញនឹងមានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយមានការធ្វើតេស្តចំនួន ៣ ដងក្នុងអំឡុងពេលនេះ។ ពួកគេក៏នឹងត្រូវត្រួតពិនិត្យដោយខ្លួនឯងរយៈពេល ៧ ថ្ងៃក៏ដូចជាការធ្វើតេស្តជាកាតព្វកិច្ចនៅថ្ងៃទី ១៦ និង ១៩ បន្ទាប់ពីការមកដល់ហុងកុង ។ រដ្ឋាភិបាលហុងកុងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “រដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពរាតត្បាតនៅកន្លែងផ្សេងៗ និងការផ្លាស់ប្តូរបរិមាណអ្នកដំណើរឆ្លងកាត់ព្រំដែន” ៕ CNA

LEAVE A REPLY

Please enter your comment!
Please enter your name here