ក្រុមបាល់ទះកម្ពុជាទៅហ្វឹកហាត់នៅចិនរយៈពេល៣ខែត្រៀម SEA GAMES 2021

0
178

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រៀមបញ្ជូនគ្រូបង្វឹកនិងកីឡាករដែលស្ថិតក្នុងក្រុមកីឡាជម្រើសជាតិទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែងនាចុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ។
លោកបឹងគឹមតោអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់តាមសារអេឡិត្រូនិចថាសហព័ន្ធនឹងការបញ្ជូនគ្រូបង្វឹក និងកីឡាករទៅហ្វឹកហាត់នៅប្រទេសចិននៅចុងខែកក្កដាខាងមុខនេះ ហើយ។


ការហាត់ហ្វឹកហ្វឺននៅប្រទេសចិនដែលមានរយៈពេល៩០ថ្ងៃ (៣ខែ) គឺដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១នៅទីក្រុងហាណូយប្រទេសវៀតណាមមកដល់។មុននឹងចេញដំណើរទៅហ្វឹកហាត់កីឡាករទាំងអស់ត្រូវរៀនភាសាចិនថ្នាក់មូល
ដ្ឋានជាមុនសិន។
លោកបានបន្តថា ក្រោយចប់ការប្រកួត SEA GAMES 2021ពួកគេចាកចាញពីទីក្រុងហាណូយទៅកាន់ប្រទេសចិនវិញ ដើម្បីត្រៀមហាត់បន្តសម្រាប់ព្រឹត្តិការណ៍ SEA GAMES 2023 ឆ្នាំ២០២៣ លើកទី៣២ដែលកម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។ ការចេញទៅហ្វឹកហាត់នេះសម្រាប់តែកីឡាករដែលបានជាប់ជាជម្រើសជាតិបាល់ទះក្នុងសាលនៃការប្រមូលផ្ដុំនៅឆ្នាំ២០២១ ប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here