ស្ងាត់ៗ ឧកញ៉ា ដួង ឆាយ សម្រេចចិត្ត លាចាកសិក្ខាបទ វិញហើយ ថែមទាំងពោរពាក្យយ៉ាងដូច្នេះថា ….

0
239

នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១នេះ ឧកញ៉ា​ ដួង ឆាយ បានសម្រេចចិត្ត លាចាកសិក្ខាបទ វិញហើយ ក្រោយពីលោក បានសម្រេចសម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១កន្លងទៅ។

យោងតាមរយៈហ្វេសប៊ុកផេក Duong Chay ឌួង ឆាយ បានឲ្យដឹងថា ៖ ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។

សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។

ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។ សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here