ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នឹង​ជួប​លោក​ Biden នៅ​សេតវិមាន

0
83

នៅ​ថ្ងៃទី២១ ខែឧសភាខាងមុខ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in នឹង​ក្លាយ​ជា​មេដឹក​នាំ​ពិភពលោក​ទី​ពីរ​ ដែលនឹង​ជួប​ជា​មួយប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដោយ​ផ្ទាល់​នៅ​ឯ​សេតវិមាន ដែល​នេះ​ អាច​ជាដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ទៅកាន់​សហរដ្ឋអាមេរិក​ និង​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​បំពេញ​ការសន្យា​ក្នុង​យុទ្ធនាការ​មុន​ពេល​អាណត្តិ​របស់​លោកត្រូវបញ្ចប់​ ។ អ្នកនាំពាក្យ​សេតវិមាន លោកស្រី Jen Psaki បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​រវាង​មេដឹកនាំ​ទំាង​ពីរ នឹង​ធ្វើឡើង ​ក្រោយ​ពេល​រដ្ឋបាល​លោក Biden បញ្ចប់​ការ​ពិនិត្យ​មើល​ឡើងវិញ​អស់​រយ:ពេល​ជា​ច្រើន​ខែ​នូវគោល​នយោបាយ​ទាក់ទង​នឹង​ប្រទេស​កូរ៉េខាងជើង ។​ លោក​ Moon បានអំពាវនាវ​ឲ្យ​មាន​វិធានការ ដើម្បីស្ដារ​ឲ្យ​មាន​កិច្ច​សន្ទនា​ឡើងវិញរវាងប្រទេស​កូរ៉េទំាង​ពីរ​ នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​ក្នុង​ពេល​ខាង​មុខ ហើយ​លោក​បាន​បេ្ដជ្ញាថា​ នឹងធ្វើនូវ​អ្វីៗ​គ្រប់​បែប​យ៉ាងទាំងអស់​តាមដែល​​អាច​ធ្វើទៅ​បាន ដើម្បី​ធ្វើឲ្យ​«នាឡិកា​សន្តិភាព​ដើរឡើងវិញ» ។​ លោក​ Moon បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ចាត់​ទុក​ពេលវេលា​មួយ​ឆ្នាំដែលនៅ​សល់​សម្រាប់​អាណត្តិ​របស់​ខ្ញុំ ជា​ឱកាស​ចុង​ក្រោយ ដើម្បី​ផ្ដាស់​ប្ដូរ​ពី​សន្ដិភាព​មួយ​ដែល​មិន​ពេញ​លេញ ទៅ​កាន់​សន្តិភាពមួយដែល​ពេញលេញ​បរិបូរណ៍​​ហើយដែល​មិនអាច​ដើរថយក្រោយ​វិញបាន ៕ AP

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here