
រដ្ឋនៅឥណ្ឌាមួយចំនួនបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ឧសភា ថាពួកគេនឹងពង្រីកការចាក់សោរបិទខ្ទប់កូវិដ-១៩ ដើម្បីជួយទប់ស្កាត់រោគរាតត្បាតដែលបានសម្លាប់មនុស្សជាង ២៧០,០០០ នាក់នៅក្នុងប្រទេសនេះខណៈរដ្ឋាភិបាលសហព័ន្ធបានសន្យាជម្រុញការផ្គត់ផ្គង់វ៉ាក់សាំង។ ចំនួនអ្នកស្លាប់ដោយសារជម្ងឺ កូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងក្នុងប្រទេសឥណ្ឌាបានកើនឡើងជាង ៤០០០ នាក់ជាលើកទី ៤ ក្នុងសប្តាហ៍កន្លងមកដោយការឆ្លងថ្មី ៣១១.១៧០ កាលពីថ្ងៃអាទិត្យតំណាងឱ្យការឆ្លងកម្រិតទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងបីសប្តាហ៍។ មន្រ្តីសុខភាពសហព័ន្ធបានព្រមានប្រឆាំងនឹងការពេញចិត្តណាមួយចំពោះការធ្លាក់ចុះនៃការឆ្លងមេរោគនិងបានជំរុញឱ្យរដ្ឋនានាបន្ថែមអង្គភាពថែទាំដែលពឹងផ្អែកខ្លាំងកម្លាំងពេទ្យរបស់ពួកគេ ។ រដ្ឋភាគខាងជើងគឺរដ្ឋDelhi និងរដ្ឋHaryana បានបន្តចាក់សោរដែលគ្រោង បញ្ចប់នៅថ្ងៃច័ន្ទនេះថែមមួយសប្តាហ៍ទៀត។ លោក Arvind Kejriwal នាយករដ្ឋមន្រ្តីនៃរដ្ឋDelhiបាននិយាយថាអត្រានៃករណីវិជ្ជមានបើប្រៀបធៀបទៅនឹងការធ្វើតេស្តទូទៅបានធ្លាក់ចុះ ១០ ភាគរយពីកម្រិតខ្ពស់ ៣០ ភាគរយកាលពីដើមខែនេះ។ លោក Kejriwal បានប្រាប់អ្នកយកព័ត៌មានថា៖ «ការសម្រេចបានដែលយើងបានធ្វើកាលពីសប្តាហ៍មុនយើងមិនចង់ឲ្យបាត់បង់នោះទេដូច្នេះយើងនឹងបន្តការចាក់សោររយៈពេលមួយសប្តាហ៍ទៀត ។ រដ្ឋ Kerala ភាគខាងត្បូងដែលបានប្រកាសពីការពន្យារពេលចាក់សោរក៏បានដាក់ចេញនូវការរឹតបន្តឹង នៅក្នុងសង្កាត់មួយចំនួនកាលពីថ្ងៃសៅរ៍។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថាខ្លួននឹងបញ្ជូនវ៉ាក់សាំង កូវីដ-19 ចំនួន ៥,១ លានដូស បន្ថែមទៀតទៅរដ្ឋនានាក្នុងរយៈពេលបីថ្ងៃខាងមុខ។ ទោះបីប្រទេសឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកក៏ដោយក៏មានប្រជាជនតែ ១៤១,៦ លាននាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដងឬប្រហែល ១០ ភាគរយនៃចំនួនប្រជាជន ១,៣៥ ពាន់លាននាក់នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ Reuters
