កីឡាករ Paul Pogba នឹងធ្វើឲ្យមិត្តរួមក្រុមរបស់ខ្លួនបាក់ទឹកចិត្ត ប្រសិនបើកីឡាកររូបនេះសម្រេចចិត្តចាកចេញពីពហុកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះមែន។
កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងឈានចូលដល់រយៈពេល១២ខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅខែមិថុនា ហើយត្រូវបានគេភ្ជាប់ម្តងហើយម្តងទៀតទៅនឹងការវិលត្រឡប់ទៅក្លឹប Juventus ។
លោក Mino Raiola ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះកន្លងមកត្រូវបានភ្ជាប់កីឡាកររូបនេះទៅនឹងកិច្ចព្រមព្រៀងចាកចេញ ហើយប្រសិនបើចង់ចាកចេញពីពហុកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះមែន នោះវាគឺជារឿងខកចិត្តមួយសម្រាប់មិត្តរួមក្រុមដទៃទៀតនៅក្នុងក្រុមនេះ។
សេចក្តីរាយការណ៍បានបន្ថែមថា បើទោះបីជាមានទំនាក់ទំនងមិនសូវជាល្អជាមួយនឹងថ្នាក់ដឹកនាំនៅពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែ Pogba នៅតែមានប្រជាប្រិយភាពក្នុងចំណោមមិត្តរួមក្រុម។
ប្រភពមួយបានអះអាងថា “អ្នកគាំទ្រប្រហែលជាមានការសង្ស័យចំពោះ Pogba ដោយសារតែភ្នាក់ងាររបស់គាត់បានទាក់ទងទៅក្លឹបជាច្រើន ប៉ុន្តែថា កីឡាករក្នុងក្រុមគាំទ្រ Pogba។ ពួកគេចាត់ទុកគាត់គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់ក្រុម ហើយគ្មាននរណាម្នាក់ចង់ឲ្យគាត់ចាកចេញទេ ប៉ុន្តែពួកគេក៏យល់ដែរ ប្រសិនបើកីឡាករមិនសប្បាយចិត្ត”៕