បុរសម្នាក់កាត់ដើមឈើមិនប្រយ័ត្ន រលំបាក់សង្កត់ស្លា ប់ភ្លាមៗ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

0
118

ខេត្តត្បូងឃ្មុំៈ បុរសវ័យ ៣២ឆ្នាំម្នាក់ បានស្លា ប់ភ្លាមៗនៅកនឹងន្លែងកើតហេតុ ដោយសារស៉ីឈ្នួល អាដើមតាសេកឲ្យគេ មិនប្រយ័ត្នរលំបាក់សង្កត់លើកាលពីវេលាម៉ោងប្រម៉ាណ ១០:១៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចដែលចុះទៅកន្លែងកើតហេតុថា នៅវេលាម៉ោង ១០:១៥នាទី មានឈ្មោៈ ឡុក រ៉ាវី ភទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅអាដើមឈើ (ដើមតាសេក) នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក/ ខេត្តត្បូងឃ្មុំ ជាមួយឈ្មោៈ ឱ ផល្លី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ខណៈកំពុងអាបណ្តាលឳ្យដើមឈើដួលរលំសង្កត់ទៅឈ្មោៈ ឡុក រ៉ាវី ស្លា ប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យ ហើយក៏បានប្រគល់សា កស ពទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here