លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និង​ មេធាវី​លោក​កឹម សុខា ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​

0
358

ភ្នំពេញៈ លោក​ប៉ុល ហំ​ម អតីត​អនុប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង លោក​ផាន់ ច័ន្ទ​ស័ក្តិ​មេធាវី​ការពារ លោក​កឹម សុខា បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៧ ខែឧសភានេះ​។

យោងតាមប្រភពAMS មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា លោក​ប៉ុល ហំ​ម លោក​ផាន់ ច័ន្ទ​ស័ក្តិ បានដាក់​ពាក្យ​មក​ក្រសួងមហាផ្ទៃ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​ដោយសារ​ខុស​បច្ចេកទេស​និង​មិនទាន់មាន ឯកសារ​គ្រប់គ្រាន់ ហើយ​ខាង​ក្រសួង​បាន​ឲ្យ​គាត់​យកពាក្យ​ស្នើសុំ​ទៅ​បំពេញ​ឡើងវិញ និង​ភ្ជាប់​ជាមួយ​ឯកសារ​មួយចំនួន​។

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២១​រូប​ដែល​ត្រូវបាន ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here