ដំណឹងក្តៅ ៖ តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសាឧកញ៉ា ហេង សៀ

0
366

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញ​សេចក្ដី​ថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងកូនប្រសាឧកញ៉ា ហេង សៀ ឈ្មោះឃន ឈុនដារ៉ា និងកូនបង្កើតឈ្មោះ តាំង គីមហៀង។ ក្នុងនោះ តុលាការបានសម្រេចដោះលែង កូនបង្កើត និងកូនប្រសាឧកញ៉ា ហេង សៀ ទាំងពីរ​នាក់​នេះហើយ។

សេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ពិតជាបានជ្រើសរើស​មនុស្ស​ពីរនាក់ គឺស្រីម្នាក់ និងបុរសម្នាក់ ដែលមានលក្ខណៈភិនភាគ ប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុ នៃ ជ..ម្លោះ ដែលកើតមានឡើងរវាង កញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូឃ្លីប នៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្ដុតាងសំអាង ប៉ុន្តែពុំមានភស្ដុតាងណាមួយ អំពីការផលិតជាវីដេអូឃ្លីប អា..ស.អា.ភា..ស ឬរូបភាព អា..ស.អា.ភា..ស ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមនោះឡើយ។

សេចក្ដីថ្លែងការណ៍ដដែល បានឲ្យដឹងបន្តថា ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូន​សមត្ថកិច្ចថា រូបខ្លួនក៏បានទទួលរូបភាព អា..ស.អា.ភា..ស ដែលមានប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និង​បាន​ចែករំលែករូបភាពទាំងនេះ តាមប្រព័ន្ធWhatsApp និងTelegram ឲ្យមនុស្សចំនួន៧នាក់។ ករណីនេះ សាមីខ្លួន បានធ្វើលិខិតសុំអភ័យទោស និងសន្យាថា នឹងមិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ជាចុងក្រោយថា អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់ នូវលទ្ធ​ផល​នៃការស៊ើបអង្កេតករណីខាងលើនេះ និងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ​ តាំង គីម​ហៀង និងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ ប្រភពនៃការផលិតិរូបភាព អា..ស.អា.ភា..ស ដែលត្រូវ​បានចែកចា​យ​លើ​បណ្ដាញសង្គម ដែលអំពើផលិតរូបភាព អា..ស.អា.ភា..ស ដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពើធ្វើឲ្យ​ប៉ះ​ពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្ដន្ទាទោសតាមច្បាប់ នៃព្រះរាជា​ណា​ចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here