– ស្តេច David គ្រប់គ្រងទឹកដី Israel & Palestine តាំងពី១.០០០មុន គ.ស. បន្តមកកូនប្រុសស្ដេច Solomon បានសាងសង់ព្រះវិហារបរិសុទ្ធដំបូងបង្អស់នៅក្រុង Jerusalem។
– ប្រហែលនៅឆ្នាំ ៩៣១ មុនគ.ស. តំបន់នោះត្រូវបានបែងចែកជារាជាណាចក្រពីរ គឺ Israel នៅខាងជើងនិង Judah នៅខាងត្បូង។
– នៅប្រហែលឆ្នាំ ៧២២មុន គ.ស. ជនជាតិ Assyrians បានឈ្លានពាននិងលុបបំបាត់ព្រះរាជាណាចក្រ Israel ខាងជើងរហូតមក។
– ចាប់ពីឆ្នាំ ១៥១៧គ.ស. ដល់ឆ្នាំ ១៩១៧គ.ស. Israel និងតំបន់មជ្ឈិមបូព៌ាត្រូវបានគ្រប់គ្រងដោយចក្រភព Ottoman។
– នៅឆ្នាំ១៩១៧ សង្គ្រាមលោកលើកទី ១ បានផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Arthur James Balfour បានដាក់លិខិតស្នើសុំរដ្ឋាភិបាលអង់គ្លេសគាំទ្រដល់ការបង្កើតទឹកដី Jewish នៅប៉ាឡេស្ទីន ដែលសេចក្តីប្រកាសនោះគេហៅថា “the Balfour Declaration”។
– សង្គ្រាមលោកលើកទី ១ បានបញ្ចប់ នៅឆ្នាំ ១៩១៨ ហើយចក្រភព Ottoman ដែលមានអាយុកាល ៤០០ ឆ្នាំក៏ត្រូវបានបញ្ចប់ ដែលចក្រភពអង់គ្លេស គ្រប់គ្រងលើទឹកដី ប៉ាឡេស្ទីន (modern-day Israel, Palestine and Jordan) ។
– សេចក្តីប្រកាស Balfour និងអាណត្តិរបស់អង់គ្លេស គ្រប់គ្រងប៉ាឡេស្ទីន ត្រូវបានអនុម័តដោយ អង្គការសង្គមប្រជាជាតិ (League of Nations) ក្នុងឆ្នាំ១៩២២។ ប៉ុន្តែរដ្ឋអារ៉ាប់ ភាគច្រើនបានប្រឆាំងនឹងសេចក្តីប្រកាស Balfour ព្រោះភ័យខ្លាចជនជាតិ Jewish បណ្តេញជនជាតិប៉ាឡេស្ទីនចេញ។
– ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ដោយមានការគាំទ្រពីអង់គ្លេស អង្គការសហប្រជាជាតិបានអនុម័តលើការបែងចែកទឹកដីប៉ាឡេស្ទីនទៅជារដ្ឋ Israel និង Arab Palestine នៅឆ្នាំ១៩៤៧ ។
– នៅខែឧសភាឆ្នាំ ១៩៤៨ Israel បានប្រកាសរដ្ឋឯករាជ្យជាផ្លូវការ ដោយមានលោក David Ben-Gurion ប្រធានទីភ្នាក់ងារ Jewish ធ្វើជានាយករដ្ឋមន្ត្រី។
– បន្ទាប់ពីប្រកាសឯករាជ្យ មានប្រទេសអារ៉ាប់ចំនួន ៥ គឺ Egypt, Jordan, Iraq, Syria, and Lebanon ចាប់ផ្តើមវាយប្រហារ Israel ភ្លាមដែលគេហៅថាជាសង្គ្រាម Arab-Israel War នៅឆ្នាំ១៩៤៨ ។
– ដោយសារ Israel មានការគាំទ្រពីមហាអំណាចអាមេរិក និងអង់គ្លេស រដ្ឋ Arab យល់ថាមិនអាចធ្វើសង្គ្រាមឈ្នះ Israel នោះទេ ហេតុនេះទើបបង្កើតជាក្រុមភេវរកម្ម ដើម្បីវាយប្រហារអាមេរិក និង Israel រហូតមក។
– នៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១២ មហាសន្និបាតបានផ្តល់ឋានៈឱ្យ Palestine ជារដ្ឋអង្កេតការណ៍ដែលពុំមែនជាសមាជិក(non-member observer state status) នៅក្នុងដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិលេខ ៦៧/១៩។
– នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១២ ប៉ាឡេស្ទីន បានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យហៅឈ្មោះថា “ State of Palestine” ។
– ការដែលមហាសន្និបាតអង្គការសហប្រជាជាតិផ្តល់ឋានៈឱ្យ Palestine ជាអ្នកអង្កេតការណ៍នេះ គឺបានបង្ហាញពីឥទ្ធិពលរបស់ចិនកំពុងគ្របដណ្តប់ទៅលើសហរដ្ឋអាមេរិក ដែលតែងតែរារាំងរហូតមក។
– ឥទ្ធិពលសង្គ្រាមលោកលើកទី២ បានធ្វើឱ្យបាត់បង់ទឹកដីរដ្ឋខ្លះ ហើយរដ្ឋខ្លះក៏បាត់បង់តែម្តង ជាក់ស្តែងបើពុំមានវត្តមានរបស់បារាំងនៅលើទឹកដីកម្ពុជាទេ ពេលនេះស្ថានភាពប្រទេសកម្ពុជាប្រហែលមិនខុសនឹងប៉ាឡេស្ទីនឡើយ!
ទីក្រុងឡុងដ៍ ១៧ ឧសភា ២០២១!