លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបីមុមបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ

0
316

បុរសម្នាក់ដែលគេស្គាល់ ថាជានាយប៉ុស្តិ៍នគរបាលឃុំប្រាំបីមុំបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកហើយយុវជនចំនួន៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលជិះម៉ូតូឆ្លងផ្លូវ ហើយម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងដួលនៅលើផ្លូវ។

ហេតុការណ៍គ្រានេះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤៤ (ចន្លោះគីឡូម៉ែត្រ១១៤ទៅលេខ-១១៥) ត្រង់ចំណុចភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកនិច កម្លាំង (C110) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-1644 អ្នកបើកបរឈ្មោះ ទិត្យ សំអាង ភេទប្រុស អាយុ២៨ឆ្នាំ (របួសធ្ងន់បញ្ជូនទៅពេទ្យបង្អែកឧដុង្គ) ជិះឌុបគ្នា២នាក់ៈ ១.ឈ្មោះ អាង អៀម ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល), ២.ឈ្មោះ អាង សុខឃីម ភេទប្រុស អាយុ១៦ឆ្នាំ (របួសស្រាល)ទាំង៣នាក់ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងល្បឿនលឿនលុះបើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល-៩៣៤៣ អ្នកបើកបរឈ្មោះ ជុន សាវុធ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្តិភាពត្រឹមត្រូវ ) រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា រួចហើយបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវក្នុងគោលបំណងចូលប៉ុស្តិ៍នគរបាលប្រាំបីមុម ដោយបានប្រើភ្លើងស៊ីញ៉ូបត់ត្រឹមត្រូវ បណ្តាលអោយរងរបួសធ្ងន់ និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកឧដុង្គ។
សមត្ថកិច្ចបន្តថា ចំណែកម៉ូតូទាំង២គ្រឿង ខូចខាតកម្រិតស្រាល បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសព លោកអនុសេនីយ៍ឯក ជុន សាវុធ យកទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here