Gary Neville គាំទ្រ Dean Henderson ឲ្យរក្សាតំណែងអ្នកចាំទីជម្រើសទី១ របស់ Manchester United

0
249

លោក Gary Neville បានកោតសរសើរភាពក្លាហានរបស់អ្នកចាំទី Dean Henderson បន្ទាប់ពីក្រុម​ Manchester United ដេញតាមពីក្រោយយកឈ្នះក្រុម​ Tottenham ៣-១។
អ្នកចាំទីវ័យ២៤ឆ្នាំរូបនេះស្ថិតក្នុងទម្រង់លេងល្អ ខណៈក្រុមបិសាច​ក្រហមដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ដែលធ្វើឲ្យពួកគេកាត់បន្ថយគម្លាតមកត្រឹម​១១​ពិន្ទុពីក្រុមនាំមុខ​ Manchester​ Cityនិងនៅសល់មួយប្រកួតក្នុងដៃ។

អតីតវីរបុរស United រូបនេះបានបង្ហាញការកោតសរសើររបស់លោក​ចំពោះការវិវឌ្ឍរបស់កីឡាករ Henderson ចាប់តាំងពីកីឡាកររូបនេះ​ចូលជំនួសកីឡាករ David de Gea ជាអ្នកចាំទីដៃទី​១។
Neville បាននិយាយថា “ខ្ញុំចាប់អារម្មណ៍ជាមួយនឹង Henderson ។ វាគឺជារឿងអស្ចារ្យ ហើយជាតំណែងដែលគ្រប់គ្នាតាមមើល” ។

លោកបន្តថា “គាត់គឺជាកីឡាករវ័យក្មេង ប៉ុន្តែនៅក្នុង៥​ឬ១០ប្រកួតដំបូង​ដែលគាត់បានលេង គាត់ពិតជាមានទំនុកចិត្តមែនទែន”។
Henderson បានបង្ហាញមុខ៨លើកនៅក្របខណ្ឌ Premier League សម្រាប់ក្រុម United នៅរដូវកាលនេះ​ ដោយរក្សាបានឃ្លីនស៊ីតបួនលើកនៅក្នុង៨ប្រកួតនោះ៕