ម្ចាស់ពានកីឡាមហាជនពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គណៈអភិបាលខេត្តត្បូងឃ្មុំ បានរកឃើញ ក្រោយប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល៥ថ្ងៃកន្លងមក

0
34

ត្បូងឃ្មុំៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការប្រកួតកីឡាមហាជនពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ៧មករា ២០២៣ ក្រោយប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល៥ថ្ងៃកន្លងមក បានរកឃើញម្ចាស់ជើងឯកហើយក្នុងប្រភេទកីឡាផ្សេងៗគ្នា ។


ក្នុងពិធីបិទការប្រកួតនោះដែរ ធ្វើឡើងនៅបរិវេណកីឡាវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តមានប្រសាសន៍ថា ក្នុងសម័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , បានធ្វើអោយប្រទេសកម្ពុជា ស្មើមុខស្មើមាត់ជាមួយប្រទេសនានា និងមានកិត្តិយសលើសាកលលោកនេះ។ កីឡានាំប្រទេសកម្ពុជា ក្លាយទៅជាកន្លែងដែលគួរជាទីចាប់អារម្មណ៍បំផុតដូចជា ធុរកិច្ច សាសនា វប្បធម៌ទេសចរណ៍ ពិសេសគឺវិស័យកីឡានេះតែម្ដង។ ដំណើរនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក ហើយទៅជាចំណែកនៃការជួយជំរុញវិស័យកីឡាបាល់ទាត់ និងកីឡាដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពផុលផុសផងដែរ ។


ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត បញ្ជាក់ទៀតថា ៖ ប្រទេសកម្ពុជាជាសមាជិកFIFA , ការគោចររបស់ពានរង្វាន់លំដាប់ពិភពលោក FIFA World Cup នឹងក្លាយជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់នូវកម្លាំងចិត្តដល់ កីឡាករ យុវជននិងសាធារណជនជាទីស្នេហា គាំទ្រវិស័យកីឡាទាំងអស់ក្នុងការលើកកម្ពស់វិស័យកីឡា ឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាដែលជាម្ចាស់ផ្ទះ។ កីឡាបានផ្ដល់ឱកាសដល់យុវជន បំពេញនូវក្ដីប្រាថ្នារបស់ខ្លួន ចង់បញ្ចេញសមត្ថភាពទេពកោសល្យ បានផ្ដល់ការគាំទ្រពីទស្សនិកជននិងសាធារណៈជន ពោរពេញទៅដោយស្នាមញញឹម សំឡេងហ៊ោកញ្ជ្រៀវចំណីចក្ខុ សាមគ្គីភាព មិត្តភាព ភាតរភាព ទំនាក់ទំនងជាសារវ័ន្តដែលមិនអាចខ្វះបាន លេងកីឡាដើម្បីសាមគ្គីភាពមិត្តភាពភាតរភាពនិងការអប់រំ ។


ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេតត្បូងឃ្មុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ។


បើតាមរបាលការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ជាលទ្ធផល:
* កីឡាបាលទាត់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករស្រុកមេមត់ X16 ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ១៨កប្លេរ បាល់ទាត់៥គ្រាប់ និងថវិការង្វាន់ចំនួន៣,៦០០,០០០រៀល
.កីឡាបាលទាត់នារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកមេមត់ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ១៨កប្លេរ បាល់ទាត់៥គ្រាប់ និងថវិការង្វាន់ចំនួន៣,៦០០,០០០រៀល
. កីឡាបាល់ទះបុរស ចំណាត់ថ្នាក់លេខ១  បានទៅលើក្រុមកីឡាករមកពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ១២កប្លេរ បាលទះ៥គ្រាប់ និងថវិការង្វាន់ចំនួន២.៤០០.០០០ រៀល
.កីឡាបាល់ទះនារី ចំណាត់ថ្នាក់លេខ១  បានទៅលើក្រុមកីឡាករមកពីស្រុកតំបែរ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ១២កប្លេរ បាលទះ៥គ្រាប់ និងថវិការង្វាន់ចំនួន២.៤០០.០០០រៀល
. កីឡាប៉េតង់បុរស ចំណាត់ថ្នាក់លេខ១   ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ៤កំប្លេរ និងថវិការង្វាន់ចំនួន៨០០.០០០រៀល
.កីឡាប៉េតង់នារី ចំណាត់ថ្នាក់លេខ១   ដែលទទួលបានពានរង្វាន់១ ទង់អនុស្សារីយចំនួន១ ខោអាវ៤កំប្លេរ និងថវិការង្វាន់ចំនួន៨០០.០០០រៀល
.ចំណែកលេខ២ និងលេខ៣ ទទួលបានទង់អនុស្សារីយ ខោអាវ បាល់ និងថវិការង្វាន់មួយចំនួនផងដែរ ៕
អាចារ្យលាក់ ២៩.១.២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here