គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣

0
50

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃពុធទី២៥ ខែមករាឆ្នាំ២០២៣នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ ខៀវ សាមួន ប្រធាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ  ដោយកិច្ចប្រជុំនេះមានការចូលរួមប្រជុំដោយ  លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិការ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព អង្គការ ពាក់ព័ន្ធ ជាច្រើនរូបជាច្រើនរូបទៀត កិច្ចប្រជុំនេះបានប្រារព្ធលើងនៅសាលប្រជុំ “ខ” សាលាខេត្តត្បូងឃ្មុំ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៏ថា ចំពោះដំណើរការកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការពិនិត្យ អនុម័ត និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៏ ទិសដៅបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក) ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ របស់ខេត្តត្បូងឃ្មុំ ដែលអនុវត្តនាពេលកន្លងមក ។

លោកជំទាវ មានប្រសាសន៏បន្តថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ។

លោកជំទាវ ខៀវ សាមួន បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមកជាគ្រួសារតែមួយ ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី ដោយកំណត់រកដំណោះស្រាយ ជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍ របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។

  សូមជម្រាបថា ក្នុងកិច្ចប្រជុំបានបាននលើកឡើងនូវរបៀបវារៈចំនួន០៣ ដើម្បីពិនិត្យ និងអនុម័ត រួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្តិទី៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត 

២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត 

៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវិរៈកាលបរិច្ចេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤១របសគណ: កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៕

អាចារ្យលាក់ ២៦.១.២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here