អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្ត

0
12

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២១.២២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង (ខ្នារ) ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា ៖ ពុទ្ធសាសនា មិនត្រឹមតែអប់រំមនុស្សឱ្យសាងតែអំពើល្អតែមួយមុខនោះទេ ពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល ។


ឯកឧត្តម បានបន្តថា ៖ ភាពរីកចម្រើននៃវិស័យពុទ្ធសាសនា នាពេលបច្ចុប្បន្ននេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមដំបូលនៃសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ បានខិតខំតស៊ូ ទាមទារយកសន្តិភាពបានមកដោយលំបាក់។ ហើយភាពរីកចម្រើននៃវិស័យពុទ្ធសាសនានេះទៀតសោត បានឱ្យពលរដ្ឋបានធ្វើបុណ្យបានសប្បាយរីករាយ ព្រះសង្ឃបានសិក្សារៀនសូត្របានជ្រៅជ្រះ ខុសពីសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលតាមទីវត្តអារាម សូម្បីតែព្រះសង្ឃត្រូវបង្ខំចិត្ត ធ្វើការដូចរាស្រ្តធម្មតាដើម្បីចិញ្ចឹមក្រពះដែរ ។


ឯកឧត្តម អភិបាលរងខេត្ត បានកោតសរសើរដល់ព្រះមន្ត្រីសង្ស សាលាគណខេត្ត សាលាអនុគណជាពិសេសមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តទាំងអស់ដែលបានរួមសហការ ដើម្បីរៀបចំការប្រឡងនូវវិញ្ញាបនបត្រនេះឡើងកិច្ចខិតខំទាំងនេះ គឺជាការរួមនូវវិភាគទានដ៏មានតម្លៃមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងការកសាងនិងអភិវឌ្ឍធនធានព្រះសង្សកម្ពុជា ស្របតាមគោលនយោបាយអប់រំជាតិ គឺការពង្រឹងគុណភាពវិស័យអប់រំពន្ធ គឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។
ចំពោះពុទ្ធិកសិក្សាវិញរាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវកម្មវិធីនយោបាយបន្តការគោរពសេរីភាព ខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាពិសេសការបន្តពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សាឲ្យមានទាំង បរិមាណ និង គុណភាព នៅគ្រប់កម្រិតដោយឡែកនៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត ។


សូមបញ្ជាក់ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំនាពេលនេះ មានសាមណសិស្សសរុប២២២អង្គ/នាក់ ចែកចេញជា៩បន្ទុប់ អនុរក្ស១២អង្គ/នាក់ មាន៦វិញ្ញាសារ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ -២២ខែមករា ឆ្នាំ២០២៣ ៕
អាចារ្យលាក់ ២៤.១.២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here