ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានអះអាងថា មានអន្ទាក់ចំនួន ជិត ៦០០ ត្រូវបានបំផ្លាញ និង រឹបអូសសាច់សត្វព្រៃមួយចំនួន ។
អង្គការនេះបានអះអាងកាលពីសប្តាហ៍មុនថា កាលពីខែមុន មន្ត្រីឧទ្យានុរក្សនៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា និងក្រសួងបរិស្ថានបានធ្វើការបង្ក្រាបជំរុំកាប់ឈើ ខុសច្បាប់ចំនួនមួយកន្លែងនៅក្នុងតំបន់ជួរភ្នំក្រវាញ។
ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលនោះពួកគាត់ធ្វើការដកហូតបាន ឧបករណ៍ខុសច្បាប់ជាច្រើន រួមមាន អន្ទាក់ខ្សែរកាបចំនួន៥៦៥ខ្សែរ កាំភ្លើងឆ្នៃចំនួន ០២ដើម សត្វអណ្តើកទឹកនៅរស់មួយចំនួន និងសាច់សត្វព្រៃទម្ងន់៥០គីឡូក្រាម។ ហើយសាច់ទាំងនោះគឺជាសាច់របស់សត្វជ្រូកព្រុលដែលជាប្រភេទសត្វទទួលបានការការពារ ហើយក៏ជាសត្វដែលទទួលរងការគំរាមកំហែងនិងជិតផុតពូជ៕/PC
ប្រភព រស្មីកម្ពុជា