លោកស្នងការនគរបាលខេត្តបានផ្ដល់វិទ្យុទាក់ទងទៅឲ្យនគរបាលក្រុង-ស្រុកទាំង៩ដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

0
28

ខេត្តរតនគិរី៖​ នៅរសៀលថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៣​នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្ត​ បានធ្វេីការប្រគល់វិទ្យុទាក់ទងប្រភេទMotorola ចំនួន៦៦គ្រឿង ជូនដល់កងកម្លាំងអន្តរាគមន៍​ និងអធិការនគរបាលក្រុង-ស្រុក​ រួមជាមួយសម្ភារៈផ្សេងទៀត​។

ក្នុងនោះរួមមាន: អាវកាក់អន្តរាគមន៍៥៤,​ ​អាវកាក់ចរាចរ៥៤,​ ខ្នោះដៃ៥៤,​ និងស្មងដៃជេីង១៨គូ ដេីម្បីយកទៅប្រេីប្រាស់ក្នុងប្រតិបត្តការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។

ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីលើកឡើងថា ពួកគាត់សប្បាយចិត្តនិងកក់ក្តៅបំផុត ខណៈដែលលោកស្នងការឡើងថ្មី លោកបានខំប្រឹងប្រែងនិងយកចិត្តទុកដាក់នូវបទល្មើសផ្សេងៗដូចជា ករណីក្មេងទំនើង ករណីគ្រឿងញៀន ករណីចោរឆក់ទូរស័ព្ទដៃនិងឆក់កាបូបលុយ។

បន្ទាប់ពីលោកស្នងការឡើងថ្មីមកនោះ ឃើញថាបានថប់ថយចុះជាច្រើន ដោយសារមួយរយះនេះ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាបន្តបន្ទាប់៕ ដោយ÷ ជាយដែន

LEAVE A REPLY

Please enter your comment!
Please enter your name here