ស្ត្រីម្នាក់រត់ឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់លើផ្លូវជាតិលេខ៧ ក្នុងស្រុកមេមត់

0
31

ត្បូងឃ្មុំៈ ស្រ្តីវ័យ ៣០ឆ្នាំម្នាក់បានស្លាប់ដោយសាររត់ឆ្លងថ្នល់មិនប្រយ័ត្នបណ្តាលឲ្យរថយន្តធំបុកស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០២៣នេះ ត្រង់ចំណុចនៅលើកំណាត់ផ្លូវជាតិលេខ ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំ-ស្រុក មេមត់ ។


បើតាមប្រភពពីមន្រ្តីនគរបាលស្រុកមេមត់បានឱ្យដឹងថា ស្រ្តីជាអ្នកស្លាប់ឈ្មោះ ប៉ូ សុខគា អាយុ ៣០ ឆ្នាំមានទីលំនៅភូមិមេមត់ផ្សារ ឃុំ-ស្រុកមេមត់ ។ ចំណែកខាងអ្នកបើកបររថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3B-0007 សណ្តោងរ៉ឺមកពណ៌ខៀវ លេខកំពង់ចាម4A-1177 ជាបុរសឈ្មោះ ជា ជាតិ អាយុ ២៧ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្កង ខេត្តកំពង់ស្ពឺ ។


ប្រភពដដែលបានបន្តថា ស្ត្រីដែលស្លាប់នោះបានដេញកាប់ស្ត្រីជាម្តាយ និងកូន បណ្តាលឲ្យរងរបួសជាទម្ងន់ ។ ហើយស្ត្រី ( ប៉ូ សុខគា) ជាជនល្មើសបានរត់ចូលរថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ហើយសាកសពជំនាញជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី ។ ដោយឡែករថយន្តជំនាញបានអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុកមេមត់ដើម្បីចាត់ការទៅតាមនិតិវិធី ។
ជុំវិញករណីនេះលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតមិនទាន់លទ្ធផលពិតនៅឡើយទេ ៕
អាចារ្យលាក់ ១៤.១.២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here