ស្នងការនគរបាលខេត្តរតនគិរី ទទួលអំណោយវិទ្យុទាក់ទង ពីលោកឧកញ៉ា សុខ សំណាង

0
36

ខេត្តរតនគិរី៖ លោកឧកញ៉ា សុខ សំណាង ព្រមទាំងលោកជំទាវ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត ទទួលស្វាគមន៍ យ៉ាងរាក់ទាក់ បន្ទាប់ពីលោកឧកញ៉ា បានអញ្ជើញចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី។

ក្នុងជំនួបសំណេះសំណាលនេះដែរ លោកស្នងការបានជម្រាបជូនលោកឧកញ៉ា ពីការងារមួយចំនួន របស់នគរបាលក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

គ្រាជួបសំណេះសំណាលនេះដែរ គេសង្កេតឃើញភាពញញឹមរបស់លោកស្នងការ រួមជាមួយលោកឧញ៉ា ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ និងស្និតស្នាល រាប់អានគ្នាយ៉ាងជ្រាលជ្រៅ រវាងលោកស្នងការ ជាមួយលោកឧកញ៉ា។ ក្នុងជំនួបនេះដែរ ជាចំណងដៃ បង្កើនការរាប់អាន និងដើម្បីជួយដល់សង្គមលោកឧកញ៉ា សុខ សំណាង ក៏បាននាំយក វិទ្យុទាក់ទងប្រភេទMotorola ចំនួន៣០គ្រឿង ជូនដល់លោកស្នងការ ជាការរួមចំណែក ក្នុងការថែរក្សាសន្តិសុខ ឲ្យមានសុវត្ថភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីផងដែរ៕ ដោយ÷ ជាយដែន

LEAVE A REPLY

Please enter your comment!
Please enter your name here