ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីដឺកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយយុវជនបង្គោលស្រុកតំបែរ ចំនួន ២៧៤ រូបក្នុងខេត្តត្បូងឃ្មុំ 

0
20

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ តម្រង់ទិសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះជូនដល់សកម្មជន ជាយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។

  ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអង្គពិធីទាំងមូល ។

  ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ នៅមូលដ្ឋានស្រុកតំបែរទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ស្រុក រហូតដល់មូលដ្ឋាន ភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

  ឯកឧត្តម​ ចាយ បូរិន​ ក៏បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកតំបែរទាំងអស់ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹង និងបន្តចូលរួមតាម​តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស  ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សា​សុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ។ 

  នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ចាយ បូរិន​ ក៏បានប្រគល់មួកសុវត្ថិភាព​ និងវត្ថុអនុស្សាវរីយ៍ ជូនដល់យុវជន និងគណបក្សស្រុកតំបែរ​ ផងដែរ ៕

អាចារ្យលាក់ ១៣.១.២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here