ភ្នំពេញ៖កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកគ្រូ ឆយ យ៉ុងសុក និងកីឡាករតេក្វាន់ដូ WT(World Taekwondo) កម្ពុជា
វ៉ា មិថុនាប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាមបានធ្វើដំណើរចាកចេញពីកម្ពុជាទៅប្រទេសហ្ស៊កដង់ចូលរួមការប្រកួតវគ្គជម្រុះកីឡា
តេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ដែលប្រព្រឹត្តជាផ្លូវការចាប់ផ្តើមពីថ្ងៃទី១៧-២៥ ខែឧសភា ឆ្នាំ២០២១។
លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWTបានមានប្រសាសន៍ថាហង់ជូនណារ៉ុនប្រធានខេមរសហព័ន្ធតេ
ក្វាន់ដូ(WT)បញ្ចាក់ថាពេលនេះលោកគ្រូ ឆយ យ៉ុងសុក បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីកម្ពុជាកាលពីយប់មិញ ដើម្បីទៅចូលរួមការប្រកួតជម្រុះអូឡាំពិកនៅប្រទេសហ្ស៊កដង់។
លោកបានបន្តថា កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូTubbs Gregory Allanជាគ្រូជំនួយចំណែកកីឡាការិនីថិបកាសាន់ទ្រីនីកូលកូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់
ក្រោម៥៧គីឡូក្រាមនិងកីឡាករវ៉ាមិថុនាប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។ចំណែកពួកគាត់នឹងទៅដល់ប្រទេសហ្ស៊កដង់យប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែកីឡាករ វ៉ា មិថុនា ប្រកួតនោថ្ងៃទី២១ រីឯថិប កាសាន់ទ្រីនីកូល ប្រកួតនោថ្ងៃទី២២ ខែឧសភា។
ចំពោះទ្វីបអាស៊ីគណៈកម្មការតេក្វាន់ដូWTជ្រើសរើសយកតែ២នាក់គឺកីឡាករ២នាក់និងកីឡាការិនី២នាក់ដោយមួយប្រភេទទម្ងន់ៗមានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូនៅប្រទេសជប៉ុន៕